ដោយៈប.ជ័យ/បន្ទាយមានជ័យ៖ ទីកន្លែងទឹកជំនន់ជន់លិចហូរកាត់ និងច្រោះផ្លូវថ្នល់នៅជាយក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរីដែលក្លាយជាទីកម្សាន្តទឹករបស់ភ្ញៀវឬអ្នកស្រុកភូមិដែលមិនលិចទឹករាប់រយពាន់នាក់ក្នុងមួយថ្ងៃៗ នោះទីបំផុតនារសៀល ថ្ងៃទី១០ខែតុលា ឆ្នាំ២០២២ បានទាញយកជីវិតក្មេងយុវសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ហ៊ុន សែនមង្គលបូរី ឃុំឬស្សីក្រោកម្នាក់ ។

មុននេះនឹងពេលនេះអ្នកពាក់ព័ន្ធបានអំពាវនាវបន្ថែមឱ្យសាម៉ីខ្លួនអ្នកទៅលេងទឹក អាណាព្យាបាល ឪពុកម្តាយ លោកគ្រូអ្នកគ្រូជួយអប់រំ ណែនាំសមាជិកគ្រួសារកូនចៅរបស់ផងខ្លួនត្រូវប្រយ័ត្នខ្ពស់នៅពេលទៅលេងទឹកនៅទីនោះ ក៏ដូចជានៅជិតឬឆ្លងកាត់កន្លែងមាន ទឹកជន់ ។

លោកអ៊ូ សុភាព អភិបាលរងស្រុកមង្គលបូរីនិងសមត្ថកិច្ចនគរបាល បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ រុំ ឧទរ សិស្សថ្នាក់ទី៩ នៃ វិទ្យាល័យ ហ៊ុនសែន មង្គលបូរីបានលង់ទឹកស្លាប់ពេលរអិលជើង ចូលទឹកទាំងសម្លៀកបំពាក់ជា សិស្សទើបចេញពីសាលារៀនហើយ ខំ ឈោងចាប់ស្បែកជើងរបស់ខ្លួនដែលរបូតអណ្តែតទឹក កំឡុង ពេលដើរកាត់ផ្លូវបេតុងក្នុងភូមិកោះកែវឃុំឫស្សីក្រោកស្រុកមង្គលបូរី។
សូមរំលឹកថាទឹកជំនន់.ជំនន់ទឹកភ្លៀងខែសីហាកញ្ញានិងតុលានៅខេត្តបន្ទាយមានជ័យបានបង្កឱ្យមានមនុស្សលង់ទឹកស្លាប់កើនដល់១៤នាក់ហើយ ៕សរន-PC