ដោយៈតារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្តេច នឹងមិនបន្តប្តឹងឧទ្ធរណ៍ទៀតនោះទេ។ ប៉ុន្តែបើ សម រង្ស៊ី ចង់ សម្តេចអាចកំដ រហូតដល់ទីបញ្ចប់។

សម្តេចបានប្រកាសបែបនេះ នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ ។

សម្តេចតេជោ បានប្រកាសថាៈ “ខ្ញុំប្រកាស ចេញពីទីនេះ ក្នុងនាមខ្ញុំ ជាដើមបណ្ដឹង ដែលមានសិទ្ធិចុះហត្ថលេខា ឲ្យមេធាវីខ្ញុំសម្រេចចិត្តមិនប្ដឹងឧទ្ធរណ៍ទេ។ ព្រោះខ្ញុំបានទទួលនូវការពេញចិត្ត ទៅលើការបកស្រាយថា ខ្ញុំមិនមានជាប់ពាក់ព័ន្ធ ដូចការចោទប្រកាន់របស់មនុស្សចង្រៃនោះទេ។ …ប៉ុន្តែក្នុងករណីអ្នកឯងប្តឹង ឧទ្ធរណ៍ ខ្ញុំនឹងបន្តលេងជាមួយអ្នកឯង ដល់ទីបញ្ចប់ បើអ្នកមិនសុខចិត្ត៕”/V-PC