អភិបាលខណ្ឌ​៖​ត្រូវ​បង្កា បង្ក្រាប​ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់​គ្រប់​ប្រភេទ កុំ​ឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន​

1012
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​លោក នុត ពុធ​ដា​រ៉ា អភិបាលខណ្ឌ​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដង្កោ បានដាក់​បញ្ជារ​បែបនេះ​ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​មិថុនា របស់​គណៈបញ្ជាការ ដោយមាន​ការចូលរួម​ពី លោក លោកស្រី​អភិបាលរង អធិការរង​នគរបាល​ខណ្ឌ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ តំណាង​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ នាយក​-​នាយករង​រដ្ឋបាល ប្រធានការិយាល័យ​ចំណុះ​-​ជំនាញ​នានា​ជុំវិញ​ខណ្ឌ លោក លោកស្រី ចៅសង្កាត់ លោកនាយ​ប៉ុស្តិ៍ និង​ស្មៀន​សង្កាត់​ទាំង​១៣​។​
​ក្នុងនោះ​លោក​ប្រធាន បានលើកឡើង​ដល់​អង្គ​ប្រជុំ​អោយ​យកចិត្តទុកដាក់​លើ​ខ្លឹមសារ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម​៖
​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ ភូមិ សង្កាត់​មាន​សុវត្ថិភាព បង្កា បង្ក្រាប​ទប់ស្កាត់​បទល្មើស​លួច ឆក់ ប្លន់​គ្រប់​ប្រភេទ កុំ​ឲ្យ​កើតមាន​ក្នុង​មូលដ្ឋាន​ជាពិសេស​បទល្មើស​គ្រឿងញៀន​និង​ល្បែងស៊ីសង​នានា​។​ត្រូវ​យកចិត្តទុកដាក់​ការងារ​អនាម័យ​បរិស្ថាន​ក្នុង​មូលដ្ឋាន​ឲ្យ​បានល្អ​ប្រសើរ​
​លោក​អភិបាល​បាន​រំលឹកថា​៖​នៅក្នុង​រដូវវស្សា​នេះ មន្ត្រី​ថ្នាក់​ខណ្ឌ សង្កាត់​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល​ប្រព័ន្ធ​លូ ប្រឡាយ នៅពេល​ភ្លៀង​ធ្លាក់​ម្តងៗ ដើម្បី​ជៀសវាង​ការលិចលង់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម