​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ គ្រូបង្រៀន​ផ្នែក​សាកវប្បកម្ម​ម្នាក់​មក​ពី​រដ្ឋ​មីន​ណេ​សូ​តា បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​របស់​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​តុលា​សម្រាប់​ល្ពៅ​ធ្ងន់​បំផុត​បន្ទាប់​ពី​ដាំ​​បាន​ល្ពៅ​យក្ស​ទម្ងន់ ២.៥៦០ ផោន (១.១៦១ គីឡូក្រាម​)​។​

​លោក ត្រា​វី​ស ហ្គី​ន​ហ្គើ (Travis Gienger) មកពី​ទីក្រុង​អាណូ​កា (Anoka) រដ្ឋ​មីន​ណេ​សូ​តា បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​ហើយ​បានឈ្នះ​ការប្រកួត​ការ​ថ្លឹង​ល្ពៅ​ប្រចាំឆ្នាំ​នៅ​រដ្ឋ​កាលីហ្វ័​រញ៉ា​​ភាគ​ខាងជើង​។​

​លោក​ហ្គី​ន​ហ្គើ​បាន​និយាយថា “​រដ្ឋ​មីន​ណេ​សូ​តា​មាន​ពាក់កណ្តាល​ឆ្នាំ​ដ៏​អស្ចារ្យ ប៉ុន្តែ​និទាឃ​រដូវ​របស់​យើង​នៅក្នុង​ផ្នែក​របស់​យើង​គឺ​ពិតជា​លំបាក​ណាស់​។ ដូច្នេះ​ដើម្បី​ធ្វើ​វា​នៅ​មីន​ណេ​សូ​តា​វា​មិន​សម​កើតឡើង​​នោះទេ​។ វា​ដូច​ជា​ការ​ឈ្នះ Tour de France នៅ​លើ​កង់​ដ៏​ធំ​មួយ​។ អ្នក​ដឹង​ទេ អ្នក​គ្រាន់តែ​អាច​សង្ឃឹម​ប៉ុណ្ណោះ ប៉ុន្តែ​វា​អាចទៅរួច​ពិតមែន​”​។​

​លោក​ហ្គី​ន​ហ្គើ​បាន​បើក​ឡាន​ដឹក​ល្ពៅ​យក្ស​អស់​រយៈពេល ៣៥ ម៉ោង​ដើម្បី​មើល​ការខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ចេញ​ជា​លទ្ធផល​ផ្លែផ្កា​នៅឯ​ការប្រកួត​ជើងឯក​ពិភពលោក​ខាង​ថ្លឹង​ល្ពៅ​លើក​ទី ៤៩ នៅ​ហាហ្វ​មូនបេ (Half Moon Bay) ភាគខាងត្បូង​នៃ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។​

​លោក​បាន​និយាយថា “​អ្នក​គិតថា​ការ​បើកបរ​ក្នុង​ព្យុះ​ព្រិល​គឺ​អាក្រក់​មែន​ទេ​? សាកល្បង​ដឹក​វត្ថុ​ទាំងនេះ​ល៎មើល​”​។​

​លោក​ហ្គី​ន​ហ្គើ ដែល​បាន​ឈ្នះ​ការប្រកួត​ដូចគ្នានេះ​នៅ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ក្នុង​ឆ្នាំ ២០២០ បាន​បំបែក​ឯតទគ្គ​កម្ម​មួយ​ដែល​កំណត់​កាលពី​សប្តាហ៍​មុន​នៅ​ញូវយ៉ក កន្លែង​ដែល​អ្នក​ដាំ​ម្នាក់​បាន​ដាំ​ល្ពៅ​ធំ​ទម្ងន់ ២.៥៥៤ ផោន​។​

​កសិករ​ម្នាក់​ក្នុងប្រទេស​អ៊ីតាលី​បាន​ជាប់​កំណត់ត្រា​ពិភពលោក​សម្រាប់​ល្ពៅ​ធ្ងន់​បំផុត​។ គាត់​បាន​ដាំ​ល្ពៅ​ទម្ងន់ ២.៧០២ ផោន​ក្នុង​ឆ្នាំ ២០២១ នេះ​បើ​យោង​តាម​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​៕

​ល្ពៅ​យក្ស​ទម្ងន់ ១.១៦១ គីឡូក្រាម​របស់​លោក​ហ្គី​ន​ហ្គើ​ឈ្នះ​ការប្រកួត​នៅ​កាលីហ្វ័​រញ៉ា​កាលពី​ថ្ងៃ​ចន្ទ​