ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១២ តុលា ស្អែកនេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen-Cup) បានឈានដល់វគ្គ ៤ ក្រុម ចុងក្រោយនៃជើងទី២ហើយ ។

ក្រុមអគ្គិសនីកម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមបឹងកេត ។ ក្រុមទាំង ២ នេះ កាលជួបគ្នា ក្នុងជើងទី១ ក្រុមបឹងកេត បានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣ទល់០ សម្រាប់ជើងទី២
នេះ លទ្ធផលមិនប្រាកដថា ប្រែប្រួលនោះឡើយ ។

មួយប្រកួតទៀត ក្រុមវិសាខា ត្រូវជួបប្រកួតជាមួយក្រុមភ្នំពេញក្រោន ។ ក្រុមទាំង ២ នេះ កាលជំនួបនៅជើងទី១ ក្រុមភ្នំពេញក្រោន លេងចាញ់ក្រុមវិសាខា ១ទល់២ ។ សម្រាប់
ជើងទី២​ នេះ វិសាខា នៅតែសង្ឃឹមឈ្នះដដែល៕/V-PC