ដោយៈ សុក្ខារិន / ពោធិ៍សាត់ៈ លោកទេសរដ្ឋមន្ត្រី គន់ គីម​អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ​រួមដំណើរដោយលោក ឡាយ វិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន មួយចំនួនទៀត នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចុះពិនិត្យមើលស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រឃុំអន្លង់វិល ស្រុកកណ្ដៀង ដើម្បីវាយតម្លៃពីផលប៉ះពាល់ ការខូចខាត និងវិធានការ ក្នុងការស្ដារឡើងវិញ។

ក្នុងការចុះពិនិត្យជាក់ស្ដែងនេះ លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃថាៈ ស្ថានភាពទឹកជំនន់ នៅខេត្តពោធិ៍សាត់ ឆ្នាំ២០២២នេះ ហាក់ដូចជាមានភាពធូរស្រាល ជាងបណ្ដាឆ្នាំមុនៗ ព្រោះថា ទឹកបានចាប់ផ្តើមស្រកចុះ​ជាបណ្តើរៗហើយ​។ អ្វីដែលសំខាន់នៅចំពោះមុខ គឺយើងត្រូវត្រៀមលក្ខណៈពូជស្រូវ ដើម្បីស្ដារឡើងវិញ ហើយឃុំអន្លង់វិល ស្រុកកណ្ដៀងនេះ ពិបាកស្ដារបន្តិច ដោយសារគ្មានប្រភពទឹក៕/V-PC