ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកយកសាលក្រមនៃតុលាការក្រុង ប៉ារីសដែលមាន ១៣ ទំព័រជា ភាសាបារាំងមកដកស្រង់ចំនួន៣ចំណុចដើម្បីធ្វើការបញ្ជាក់ជូនជនរួមជាតិបានដឹងថាសម រង្ស៊ី ដែលបានអះអាងថាខ្លួនឈ្នះក្តីនោះគឺជាការកុហសបោកប្រាស់ ព្រោះក្នុងលក្ខខណ្ឌ ការកាត់ទោសផ្នែកព្រហ្មទណ្ឌអាចប៉ះពាល់យ៉ាងជាក់ស្ដែងដល់វិសមាមាត្រនៃសិទ្ធិសេរីភាពនៃការបញ្ចេញមតិរវាងដើមបណ្ដឹងនិងជនជាប់ចោទដែលត្រូវការពារដោយមាត្រា ១០ នៃ អនុសញ្ញាអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស ដូច្នេះសម រង្ស៊ី ទទួលបានការអនុគ្រោះឲ្យរួចផុតពីបទចោទប្រកាន់មិនមែនឈ្នះក្តីនោះទេ ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖«ខ្ញុំគួរតែត្រូវ បញ្ជាក់តើហ៊ុនសែនចង់បានអី បានជាតាមវ៉ៃឯងដល់ផ្ទះ ។ ហ៊ុន សែន ចង់បានភាពស្អាតស្អំនៅទីនោះអត់មានចង់បានអីទេ ។ ពួកគេគិតថាពួកគេឈ្នះគេអាចនិយាយទៅរួចក៏ ប៉ុន្តែខ្ញុំគួរតែដកស្រង់សាលក្រមទាំងមូលដែលជាភាសាបារាំងដែលមាន ១៣ ទំព័រ»។

សម្តេចបានអំណរគុណចំពោះតុលាការបារាំងដែលបានផ្តល់យុត្តិធម៌និងភាពស្អាតស្អំសម្រាប់សម្តេច ដោយបញ្ជាក់ថាអ្វីដែលលើកឡើងដោយ សម រង្ស៊ី គឺជារឿងបរិហារកេរ្តិ៍យ៉ាងធ្ងន់ ធ្ងរលើសម្តេចនិងសម្រេចថាសម្តេចមិនមានការពាក់ព័ន្ធជាមួយនឹងករណីស្លាប់របស់លោក ហុក ឡង់ឌី នោះទេ ។ នេះជាចំណុចដែលសម្តេចចង់បានដែលនាំឱ្យមានការប្តឹងទៅដល់ តុលាការបារាំងរយៈពេល៣ឆ្នាំមកនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថា៖ «ខ្ញុំគ្រាន់តែយកចំណុច ៣ យកមកលាតត្រដាងនៅទីនេះព្រោះខ្ញុំត្រូវការតែប៉ុណ្ណឹង។អញ្ចឹងខ្ញុំបង្ហោះហ្វេសប៊ុក យប់ មិញថា”ពីខ្មែរទៅដល់បារាំងគឺខ្ញុំចង់បានប៉ុណ្ណឹង”»។សម្តេចបញ្ជាក់ទៀតថា៖«រឿងសេចក្តីសម្រេចគឺជារឿងមួយប៉ុន្តែរឿងចាប់ផ្តើមមុននឹងឈានដល់សេ ចក្តីសម្រេចគេត្រូវធ្វើការរៀបរាប់ពីបណ្តាអង្គហេតុផ្សេង ៗ ដែលរឿងរ៉ាវកើតឡើង។ »

សម្តេចតេជោបន្តថា៖«នៅក្នុងនេះខ្ញុំសុំដកស្រង់ចំណុចនៅទំព័រទី ៧ ដែលជាផ្នែកមួយដ៏សំខាន់នៃជោគជ័យរបស់ខ្ញុំក្នុងការស្វែងរកយុត្តិធម៌ ។ ខ្ញុំមិនចង់និយាយដល់ឈ្មោះអាមួយហ្នឹងទេប៉ុន្តែដោយសារក្នុងហ្នឹងវាជំពាក់គឺត្រូវតែនិយាយ។ ខ្ញុំដកយកកថាខណ្ឌមួយនៃទំព័រទី ៧ “ការចោទប្រកាន់ថាលោកហ៊ុន សែនជាអ្នកបង្គាប់បញ្ជាឲ្យមានការធ្វើឃាតដែលមាន ចរិតនយោបាយទាំងពីរករណីខាងលើនិងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាដនេះគឺជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់ដើមបណ្ដឹងរដ្ឋប្បវេណីគឺហ៊ុនសែន។ ពីព្រោះថាអង្គហេតុដែលបានរៀបរាប់ចោទប្រកាន់នេះអាចនឹងត្រូវគេចាត់ទុកថា ជាបទល្មើផ្សំគំនិតក្នុងការប៉ុនប៉ងធ្វើមនុស្សឃាតតាមរយៈការធ្វើជាមេគំនិតតាមរយៈ ការបានចូលរួមក្នុងការប្រព្រឹត្តបទឧក្រិដ្ឋមួយដែលត្រូវផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមក្រមព្រហ្មទណ្ឌបារាំងមាត្រាទី ២២១.៣ ដែលមានទោសរហូតដល់ជាប់គុកមួយជីវិត។ដូច្នេះការ និយាយចោទប្រកាន់នេះត្រូវចាត់ទុកថាជាការបរិហារកេរ្តិ៍លោក ហ៊ុន សែន ហើយដែលភាគីជនជាប់ចោទគឺសមរង្ស៊ី មិនបានបដិសេធនោះទេ”។ »

ចំណុចនេះសម្តេចបានធ្វើការបញ្ចាក់ន័យថា៖មានន័យថាម៉េចមាន ន័យថានេះជាការប្រើពាក្យបរិហារកេរ្តិ៍លោកហ៊ុនសែន ។ចំណុចនេះគេបានបញ្ជាក់នៅក្នុងកន្លែងហ្នឹងលោកឯង ថាឈ្នះយ៉ាងម៉េច? នៅពេលដែលគេបានបញ្ជាក់លោកឯងអត់បានបដិសេធទេ ដូច្នេះការនិយាយចោទប្រកាន់នេះត្រូវបានចាត់ទុកថាជាការបរិហារកេរ្ដិ៍លោកហ៊ុន សែន ហើយដែល ភាគីខាងជនជាប់ចោទមិនបានបដិសេធនោះទេ ។ នេះជាចំណុចទី១ នៃការនៃជោគជ័យក្នុងការស្វែងរកភាពស្អាតស្អំរបស់ខ្ញុំដែលខ្ញុំហៅថាខ្ញុំតាមវ៉ៃដល់ផ្ទះ ដើម្បីស្វែងរកយុត្តិធម៌ និងភាពស្អាតស្អំរបស់ខ្ញុំ ។

សម្តេចក៏បានលើកចំណុចសំខាន់ទី២នៃសាលក្រមនេះបន្តទៀតថា នៅក្នុងទំព័រទី ១២ ដោយបានថា៖«លោក សម​ រង្ស៊ី មិនបានបង្ហាញភស្តុតាងច្បាស់លាស់គាំទ្រសមិទ្ធកម្មខ្លួន ដែលថាមូលហេតុនៃគ្រោះថ្នាក់នៃការផ្ទុះគ្រាប់បែកនិងមិនមែនជាបញ្ហាអាកាសធាតុដែលដើមបណ្តឹងរដ្ឋប្បវេណីបានបញ្ជាក់នៅក្នុងទិសដៅលាក់បាំងមូលហេតុពិតប្រាកដនៃការស្លាប់របស់លោក ហុក ឡង់ឌី ។ជាក់ស្តែងអត្ថបទសារព័ត៌មានដែលផ្សព្វផ្សាយថាឧទ្ធម្ភាចក្រការពាររន្ទះដែលការសន្មត់នេះចង់សំដៅថាឧទ្ធម្ភាចក្រដែល ហុក ឡង់ឌី ជិះមានប្រព័ន្ធ ការពាររន្ទះដូចគ្នាមានលក្ខណៈទូទៅខ្លាំងពេក “មិនអាចយកមកបញ្ជាក់ឬ បដិសេធការអះអាងរបស់អាជ្ញាធរកម្ពុជាចំពោះឧបទ្ទវហេតុមួយនេះទេ។លើសពីនេះទៀតទោះបីជាជន ជាប់ចោទ បានលើកឡើងទាំងក្នុងពេលសវនាការនិងនៅក្នុងពាក្យសម្តីដែលត្រូវតុលាការចោទប្រកាន់ថា ខ្លួនបាននិយាយចោទប្រកាន់ដោយយោងទៅលើការប្រកាសរបស់អ្នកជំនាញផ្នែកយន្តហោះក៏ដោ យប៉ុន្តែតុលាការកត់សម្គាល់ថាជនជាប់ចោទមិនបានផ្តល់នូវការបញ្ជាក់ឬកោសលវិច្ច័យណាមួយនៅពេលសវនាការនោះទេ ។ ចុងក្រោយការផ្តល់មកជូនតុលាការនូវរូបថតដែលមានគុណភាពមិនច្បាស់អំពីបំណែកឧទ្ធម្ភាចក្រមិនអាចបង្ហាញបានថា ការធ្លាក់បែកឧទ្ធម្ភាចក្រនោះកើតចេញពីការផ្ទុះគ្រាប់ បែកជាជាងធ្លាក់ធម្មតា នៅឡើយ ។ បើមិនមានរបាយការណ៍ជំនាញសំអាង»។

ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានធ្វើការកត់សម្គាល់ថា អញ្ចឹងបានសេចក្តីថាអានេះចោទគេរួចហើយអត់មានភស្តុតាងទៅដាក់បន្ថែមនៅទីនោះអញ្ចឹងចំណុចនេះតុលាការ គេបានបញ្ជាក់នៅទីនេះគ្មានពាក់ព័ន្ធអ្វីជាមួយនឹង ហ៊ុន សែន ទេ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថានៅចុងកឋាខណ្ឌនេះដែលជាចំណុចសំខាន់ទី៣ ៖យោងលើមូលហេតុទាំងអស់ខាងលើឃើញថាមូលដ្ឋានអង្គហេតុទាក់ទងគ្នានៃការនិយាយ ចោទប្រកាន់របស់ សម រង្ស៊ី មានលក្ខណៈខ្សោយដែលផ្ទុយយ៉ាងខ្លាំងនឹងការនិយាយចោទប្រកាន់មួយដែលមិនអាចទុកឱ្យមានការសង្ស័យណាមួយអំពីការពាក់ព័ន្ធដោយសន្មត់លើ លោក ហ៊ុន សែន នៅក្នុងការធ្វើឃាត លោក ហុក ឡង់ឌី នោះទេ។

នៅត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានស្រែងឡើងថា៖«អញ្ចឹងសូមអបអរសាទរតុលាការបារាំងដែលបានផ្តល់យុត្តិធម៌ជូនសម្តេចទៅកាន់ពិភព លោក។ បើទោះបីជាការ សម្រេចឱ្យលោកឯកមិនត្រូវពិន័យសងខ្ញុំ ១ អឺរ៉ូក៏ដោយប៉ុន្តែខ្ញុំមិនប្តឹងឧទ្ធរណ៍ទេព្រោះអ្វីដែលខ្ញុំចង់បានគឺកន្លែងហ្នឹងយុទ្ធសាស្ត្រផ្នែកច្បាប់ដែលខ្ញុំរង់ចាំតាំងពីឆ្នាំ ២០១៩ ហោច ណាស់ខ្ញុំត្រូវបានសម្អាតខ្លួនដោយតុលាការបារាំង »។

សម្តេចបានបន្តថា «តើអ្នកឯងយល់ទេអ្វីទៅជាយុទ្ធសាស្ត្រច្បាប់បើអ្នកឯងមិនយល់សូមបន្តមិនយល់ទៀតចុះអាហ្នឹងខ្ញុំសូមប្រាប់ឱ្យអ្នកឯងបានភ្លឺភ្នែកអញ្ចឹងរឿងរ៉ាវដែលអ្នកឯង ចោទខ្ញុំទាំងប៉ុន្មានត្រូវបានតុលាការគេបញ្ជាក់ ពិតមែនតែរឿងរ៉ាវគេឱ្យលោកឯងក្នុងភាពអនុគ្រោះដោយហេតុតែការបញ្ជាក់នៅក្នុងទីនេះនៅក្នុងលក្ខខណ្ឌការកាត់ទោសផ្នែកព្រហ្មទណ្ឌអាចប៉ះពាល់យ៉ាងជាក់ស្ដែងដល់វិសមាមាត្រនៃសិទ្ធិសេរីភាពនៃការបញ្ចេញមតិរវាងដើមបណ្ដឹ ងនិងជនជាប់ចោទដែលត្រូវការពារដោយមាត្រា ១០នៃអនុសញ្ញាអឺរ៉ុបស្ដីពី សិទ្ធិមនុស្ស ។ ដូច្នេះសម រង្ស៊ី នឹងទទួលបានការអនុគ្រោះឱ្យរួចផុតពីបទចោទប្រកាន់ »។

សម្តេចបានធ្វើការពន្យល់ទៀតថា៖តុលាការរប្រើពាក្យអនុគ្រោះឲ្យរួចផុតពីការចោទប្រកាន់ដោយយល់ទៅលើច្បាប់របស់អឺរ៉ុប។អញ្ចឹងអ្នកឯងឈ្នះនៅកន្លែងណាហ្នឹងក្នុងហ្នឹងសេចក្តី សម្រេចគេនិយាយទៀត យោងតាមហេតុផលនេះការតទល់រវាងលោកសមរង្ស៊ីនិងជាចុងចម្លើយ និងលោក ហ៊ុន សែន ជាដើមបណ្តឹងរដ្ឋប្បវេណី រឿងនេះសម្ដេចសម្រេចអោយលោក សមរ ង្ស៊ី រួចផុតពីបទចោទ ។ បានសេចក្តីថាគេប្រៀបធៀបអញ្ចះ ពីខាងលើអម្បាញ់មិញគឺដោយយោងទៅលើ ច្បាប់របស់អឺរ៉ុប ហើយគេប្រៀបធៀបទៅលើ ហ៊ុន សែន មានអំណាច ឯលោកសមរង្ស៊ី អត់មានអំណាចជាប្រជាជនធម្មតា អញ្ចឹងគេបារម្ភអំពីបញ្ហាទាក់ទងនឹងសិទ្ធិបញ្ចេញមតិនៅទីនេះ ។ អញ្ចឹងសម្រេចឱ្យលោកសមរង្ស៊ីរួចផុតពីបទចោទ អាហ្នឹងទី១, ទី២.ទទួលស្គាល់លោក ហ៊ុន សែនជាដើមបណ្តឹងរដ្ឋប្បវេណី ,ទី៣. បដិសេដការទាមទាររបស់លោក ហ៊ុន សែន ដោយសារលោក សម រង្ស៊ី ត្រូវបានរួចផុតពីបទចោទព្រោះគេដាក់នៅ ខាងលើខាងក្រោមទារបាន ១អឺរ៉ូ ដល់ទី៤.ច្រានចោលការទាមទារសំណងរបស់លោក សម រង្ស៊ី ចំពោះរាល់ការចំណាយទាំងអស់ ។ សម្តេចបន្តថា៖«ព្រោះអាម្សៀនេះវាទាមទារថាបើ ឈ្នះក្តី វាឱ្យខ្ញុំចំណាយទាំងអស់ទៅលើមេធាវីរបស់វាអញ្ចឹងគេទាត់ចោលទាំងពីរខ្ញុំអរគុណការថ្លឹងថ្លែងរបស់តុលាការបារាំងប៉ុន្តែអ្វីនៅកន្លែងនេះ ខ្ញុំអត់ចង់បានទេ អ្វីដែលខ្ញុំចង់ បានគឺកឋាខណ្ឌយោង»។

សម្តេចតេជោបន្តថា មុននឹងឈានដល់ការសម្រេចអ្នកឯងបានទាំងបញ្ជាក់ទៀត បញ្ហាទាក់ទិនជាមួយនឹងប្រើពាក្យថានៅក្នុងលក្ខខណ្ឌទាំងនេះក្ដីផ្នែកព្រហ្មទណ្ឌអាចប៉ះពាល់ ដល់ វិសមាមាត្រនៃសិទ្ធិបញ្ចេញមតិរវាងដើមបណ្ដឹងនិងជនជាប់ចោទដែលត្រូវបានការពារដោយមាត្រា ១០នៃអនុសញ្ញាអឺរ៉ុបស្ដីពីសិទ្ធមនុស្ស ។ដូច្នេះសមរង្ស៊ីនិងទទួលបានការអនុគ្រោះ ឱ្យរួចផុតពីបទចោទទាំងពីរ ។ប្រើពាក្យអនុគ្រោះលោកឯងបកស្រាយថាឈ្នះ ? តែអ្វីដែលខ្ញុំបានឲ្យពិភពលោកទទួលយក តុលាការដែលគេទទួលស្គាល់ថាជាតុលាការយុត្តិធម៌ ទទួល ស្គាល់នៅត្រង់ថាអ្នកឯងចោទ ខ្ញុំថាសម្លាប់ដន្លងខ្លួនឯង ហុក ឡង់ឌី ជាដន្លងរបស់ខ្ញុំ ដន្លងមិនមែនដំឡងធម្មតាទៅទៀត អាបងយកបងអាប្អូនយកប្អូនវាម៉ាគូ ។ ឥឡូវអ្នកឯងចោទទៀតទៅបន្តទៀតទៅ ។ ហើយប្រកាស ពីជោគជ័យក្នុងចិត្តទៅ ជោគជ័យនៅក្នុងតុលាការ មានមនុស្សម្នាក់គេបានគូររូបនៅក្នុងក្រចកសេះ គេគោរពនៅក្នុងក្រចកសេះព្រោះ អាចុងចោទវាត្រូវនៅក្នុងកញ្ចក់សេះអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់ទៅដល់ផ្ទះគេរុញគេឲ្យនៅក្នុងក្រចកសេះ ឈរនៅមុខតុលាការហើយគេសំដែងតួជាយំ…តែឥឡូវគេចេញ មកអញ្ចឹងអញ្ចឹងជោគជ័យអ្នកឯងតែមួយគត់គឺជោគជ័យមិនបានសងខ្ញុំមួយអឺរ៉ូដែលខ្ញុំគ្មានការចាំបាច់ ។ ឯចំណុចចាំបាច់គឺការបញ្ជាក់ពីភាពស្អាតស្អំរបស់ហ៊ុនសែនឯណេះទៅវិញទេ។ បើ លោកឯងភ្លើបន្តភ្លើទៀតទៅ។ ហើយអ្នកគាំទ្រលោកឯងគួរតែដឹងទៅមនុស្សនេះចូលស្រុកវាមិនបានទេចូលមកវាមានតែស្វាគមន៍ដោយគុក តែប៉ុណ្ណឹងបញ្ជាក់ឲ្យច្បាស់ទៅអត់មាន ត្រូវនិយាយញេញញុំទេ ។

សម្តេចតេជោបន្តទៀតថា៖ប្រកាសជោគជ័យ ជោគជ័យ ជោគជ័យ ដល់សាលក្រមចេញអានេះទៅជាថមថយ ។ មនុស្សបច្ចុប្បន្នគេចេះពិចារណាដែរណាខ្ញុំគិតថាប្រជាពលរដ្ឋមួយចំនួនកំពុងតែមើល,បញ្ញាវន្តមួយចំនួនកំពុងតែមើល,ឥឡូវចំណុចវាអញ្ចឹងគេអះអាងមកអញ្ចឹងហើយនេះ១៣ទំព័រជាភាសាបា រាំងប៉ុន្តែយើងដកស្រង់បង្ហាញអំពីចំណុចដែលយើង ប្ដឹងគេគឺប្ដឹងឱ្យអ្នកឯងរកភស្តុតាងមកថាខ្ញុំប្រព្រឹត្តមែនឬអត់ ? បើសិនជាខ្ញុំប្រព្រឹត្តមែននៅក្នុងការដែលគេនិយាយនេះគេ គេមិនមែនឱ្យខ្ញុំរួចខ្លួនឯណា ខ្ញុំនឹងត្រូវជាប់គុកអស់ មួយជីវិតទៀត។ ថែមទាំងត្រូវបង់ថ្លៃមេធាវីស្អីឱ្យ អាចុងចោទទៀត។លោកឯងគិតមើលទៅអ្នកគាំទ្រនានាដែលជឿគិតមើលទៅនៅកន្លែងហ្នឹងខ្ញុំត្រូវការភាពស្អាតស្អំតែប៉ុណ្ណឹង ។ឥឡូវភាពស្អាតស្អំរបស់ខ្ញុំទទួលបានហើយ ។

ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសចេញពីទីនេះថា៖«ខ្ញុំក្នុងនាមជាដើមបណ្ដឹងដែលមានសិទ្ធិចុះហត្ថលេខាឱ្យមេធាវីខ្ញុំសម្រេចចិត្តមិនប្ដឹងឧទ្ធរណ៍ទេព្រោះខ្ញុំបាន ទទួលនូវការពេញចិត្តទៅលើការបកស្រាយថាខ្ញុំគ្មានពាក់ព័ន្ធដូចការចោទប្រកាន់របស់មនុស្សចង្រៃនោះទេ ។ ខ្ញុំអត់មានការត្រូវការ ប៉ុន្តែក្នុងករណីដែលអ្នកឯងប្ដឹងឧទ្ធរណ៍ខ្ញុំនឹង កំដរលេងជាមួយអ្នកឯងដល់ទីបញ្ចប់។បើអ្នកឯងប្ដឹងឧទ្ធរណ៍មិនសុខចិត្ត។ ប៉ុន្តែចម្លែកណាស់កាលពេលចាប់ផ្ដើលទៅទាំងវិទ្យុអាស៊ីសេរី ទាំងចុងចោទទាំងអ្នកគាំទ្រ ទៅពេញតុលា ការតែម្សិលមិញអត់មាន។ តើមូលហេតុអីទៅក្នុងពេលដែលយើងអវត្តមានតែប្រធានគណមេធាវីមួយគត់ដែលគាត់ ត្រូវធ្វើសន្និបាតនៅឯទីក្រុងភ្នំពេញ។យើងបញ្ជូនទៅវិញទាំង អស់ខូចៗពេកហើយ គេបង្ហោះបានទទួលដំណឹងល្អ ពីរតុលាការជាភាសាខ្មែរផងបារាំងផងអង់គ្លេសផង។ បន្តទៅគេចេញសេចក្តីថ្លែងការណ៍ជោគជ័យហ្នឹងហើយ។ប៉ុន្តែគេបានមើល ស្នូលរបស់វាទេ អានេះជាចំណុចដើរចោទគេចោទឯង ។ សុំទោសប៉ុន្មានដងទៅ ២០០៦ សុំទោសខ្ញុំដកពាលបណ្ដឹងស្អីៗ អានេះវាក៏មិនយូរប៉ុន្មានវាទៀត ប៉ុន្តែអញប្រាប់ឱ្យហើយអ្ហែង នៅក្រៅប្រទេសរហូត ។ និយាយអ្ហែងអញព្រោះវាពិបាកអាហ្នឹង វាជេរខ្ញុំសុទ្ធតែអាខ្វាក់ ខ្ញុំគ្រាន់តែនិយាយតែប៉ុណ្ណឹងតើ  សុំទោស…។»៕