ដោយៈជា សីហៈ/ភ្នំពេញៈ កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ បាន រៀបចំ សិក្ខាសាលាអំពី “កា រធ្វើ បច្ចុប្បន្នភាព បញ្ជីសារពើភណ្ឌ និង លើក កម្ពស់ ការ យល់ដឹង អំពី មត៌ក វប្បធម៌អរូបី តាមរយៈ បច្ចេក វិទ្យា ឌីជីថល” នៅ រោង សម្តែង នាយកដ្ឋាន សិល្បទស្សនីយភាព។

សិក្ខាសាលានេះ មាន ការ អញ្ជើញ ចូលរួម ពីសំណាក់ មន្រ្តីជំនាញ តំណាង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានី-ខេត្តទាំង ២៥, មន្រ្តីជំនាញ នាយកដ្ឋាន ៥ ក្រោមឱវាទនៃអគ្គនាយកដ្ឋាន បច្ចេកទេសវប្បធម៌, ការិយាល័យយូណេស្កូភ្នំពេញ, គណៈកម្មការ ជាតិ យូណេស្កូ, អង្គការ សិល្បៈ ខ្មែរ អមតៈ, អង្គការ WWF, អង្គការ CIPO និងក្រុមហ៊ុន បារមី សរុបប្រមាណ ៧០នាក់។

សិក្ខាសាលានេះ រៀបចំឡើង ក្នុង គោល បំណងពិនិត្យ ឡើង វិញ លើ បញ្ជី សារពើ ភណ្ឌ មត៌ក វប្បធម៌ អរូបី កម្ពុជាឆ្នាំ ២០១៧, ចែករំលែកអំពីគោលការណ៍ និងសេចក្តី ណែនាំ ដើម្បីចុះ បញ្ជី មត៌ក វប្បធម៌ អរូបី,ការ ចែក រំលែក បទពិសោធ ការចុះ បញ្ជីមត៌កវប្បធម៌អរូបី និង ការ ផ្សព្វ ផ្សាយ លើ បណ្តាញ សង្គម និង បច្ចេក វិទ្យា ឌីជីថល ជាដើម ។

សិក្ខា សាលា នេះ ក៏មាន ការ អញ្ជើញ ចូល រួម ធ្វើបទបង្ហាញ ពីអ្នកជំនាញ ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ, មជ្ឈមណ្ឌល សោតទស្សន៍ បុប្ផាណា និង តំណាង មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈខេត្ត កណ្តាល កំពត កោះកុង កំពង់ធំ និង មណ្ឌលគិរី ព្រមទាំង មានការ បែងចែក ក្រុម ពិភាក្សា ផ្លាស់ ប្តូរ យោបល់ពីសំណាក់ សិក្ខាកាម ពាក់ ព័ន្ធ នឹង ការ យល់ដឹង អំពី មត៌កវប្បធម៌ អរូបីយ៉ាង ផុល ផុស ផងដែរ៕