ដោយៈ ជា សីហៈ/ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារបានបញ្ជូនមន្រ្តីបច្ចេកទេសបីនាក់ ដឹកនាំដោយប្រធាន និងអនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាចូលរួមវគ្គសិក្ខាសាលាខ្លីស្តីពីការផលិតកំបោរបាយអសម្រាប់ការងារអភិរក្សប្រាសាទនៅមជ្ឈមណ្ឌលគម្រោងអភិរក្សទេពអប្សររបស់អាឡឺម៉ង់ (German Apsara Conservation Project, GACP)ក្នុងខេត្តសៀមរាប។

គោលបំណងនៃការបញ្ជូននេះ គឺ ទី១យោងទៅលើអនុសាសន៍របស់អ្នកជំនាញការអន្តរជាតិអាដហុកក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៧របស់អាជ្ញាធរជាតិព្រះវិហារ ទី២បណ្តុះបណ្តាលមន្ត្រីបច្ចេកទេសលើជំនាញផលិតកំបោរបាយអតាមក្បួនខ្នាតឲ្យបានត្រឹមត្រូវ និងតាមលក្ខណៈវិទ្យាសាស្ត្រ។ បន្ទាប់ពីចូលរួម វគ្គបណ្តុះបណ្តាលនេះ រូបមន្តនៃការផលិតកំបោរបាយអក្រោយពីទទួលកម្មសិក្សា នឹងត្រូវយកទៅប្រើប្រាស់ក្នុងការងារអភិរក្សប្រាសាទថ្ម និងប្រាសាទឥដ្ឋនៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរនាពេលខាងមុខ៕