១៨​នាក់​ស្លាប់​និង​១៤​នាក់​រងរបួស​ក្នុង​គ្រោះថ្នាក់​បុក​គ្នា​វាង​រថយន្តក្រុង​និង​រថយន្ត​ទំនិញ​នៅ​ចិន​

1098
ចែករម្លែក

ប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ទី៣០មិថុនាថាចំនួនអ្នកស្លាប់ដោយសារការបុកគ្នាវាងរថយន្តក្រុងនិងរថយន្តទំនិញនៅផ្លូវធំមួយនៅចិនបានកើនឡើងដល់១៨នាក់និង១៤នាក់ផ្សេងទៀតរងរបួស។

ហេតុការណ៍នេះ បានកើតឡើងពីថ្ងៃសុក្រនៅខេត្តHunan ។ នៅក្នុងការបុកគ្នានេះ រថយន្តទាំង២នេះបានខូចខាតយ៉ាងខ្លាំង។

សេចក្តីរាយការណ៍ថា រថយន្តមួយក្នុងចំណោមរថយន្តទាំង២នេះ ទំនងជាបានបើកជ្រុលឆ្លងទៅបុករបាំងពុះចែកផ្លូវ។

ការបើកបរល្បឿនលឿន ការវ៉ាជែងប្រកបដោយគ្រោះ ការថែទាំរថយន្តមិនសូវល្អ និងអ្នកបើកធ្វេសប្រហែសនិងហត់នឿយជាមូលហេតុចម្បាំងបំផុតដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរនៅចិន ។

អង្គការសុខភាពពិភពលោក បាននិយាយថា ប្រជាជនចិនជិត២៦០.០០០នាក់ ស្លាប់រាល់ឆ្នាំក្នុងគ្រោះថ្នាក់ចរាចរនៅប្រទេសនេះ៕ដោយ៖សុខា

អ្នករបួសក្នុងគ្រោះថ្នាក់បុកគ្នាវាងរថយន្តក្រុងនិងរថយន្តទំនិញនៅខេត្តHunan ត្រូវបានបញ្ជូនមកមន្ទីរទេព្យ

ទីតាំងផ្សាយពាណិជ្ជកម្ម