ដោយ៖ រ៉ាម៉ន / កណ្ដាល៖ យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកណ្ដាល បានចុះពិនិត្យមើលការទប់ទំនប់សម្រាប់បញ្ចៀស ការលិចលង់លំនៅដ្ឋាន របស់បងប្អួនប្រជាពលរដ្ឋ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្នុងនោះ មានលើទំនប់ និងដាក់បាវខ្សាច់ ដោយប្រើប្រាស់កម្លាំងរបស់បញ្ជាការដ្ឋានអង្គរក្ស មន្ត្រីមន្ទីរអភិវឌ្ឍជនបទ និងកម្លាំងប្រជាការពារភូមិ សង្កាត់ ព្រមទាំងប្រើប្រាស់គ្រឿងចក្រ កាយលើកទំនប់ផងដែរ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានឧបត្ថម្ភដល់កម្លាំងបញ្ជាការដ្ឋានអង្គរក្ស ថវិកា ១លានរៀល និងកម្លាំងប្រជាការពារភូមិ សង្កាត់ ថវិកា ១លានរៀល៕/V-PC