ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ឬ​ស្ពាន​ទី​៥​នឹង​បើកសម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២​កក្កដា នេះ​

1800
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ស្ពាន​អាកាស​មិត្តភាព កម្ពុជា​_​ចិន សែន សុខ ស្តុ​ប​ផ្សារ​ដី​ហុយ​ឬ​ស្ពាន​អាកាស​ទី​៥​ដែលជា​ស្ពាន​វែង ជាងគេ​ប្រវែង​៦០០​ម៉ែត្រ​ក្នុងចំណោម​ស្ពាន​ទាំ​៥ ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន សុខ​នឹង​បើកសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​២​កក្កដា នេះ​ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។​
​ពាក់ព័ន្ធ​នឹង​កម្មវិធី​សម្ពោធ​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​_​ចិន​សែន សុខ​នេះ ដើម្បីអោយ​ទីតាំង​ប្រារព្វ​ពិធី​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​បញ្ជៀ​សបាន​នូវ ការកកស្ទះ​ចរាចរណ៍ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សេចក្ដីជូនដំណឹង​សម្រេច​បិទ​ការធ្វើ​ចរាចរណ៍​ចេញ ចូល​រាជធានី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី និង​ឆ្លងកាត់ ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​_​ចិន​សែន សុខ ជា​បណ្តោះអាសន្ន ដោយ​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទី​០២ កក្កដា​២០១៨ គឺ រថយន្ត​ដែល​ឆ្លង​គោលដៅ​នេះ ត្រូវ​ពង្វាង​ទៅធ្វើ​ចរាចរណ៍​នៅ​ផ្លូវ​ផ្សេង​វិញ ។​
​ទី​១ ចំពោះ​រថយន្ត​ទេសចរណ៍​មកពី​ទិស​ខាងលិច តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី​ពី​ព្រលានយន្តហោះ​ចូល​រាជធានី ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​លេខ​២០០៤​បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង​ឬ​ផ្លូវ​២០១១ បត់​ឆ្វេង​ទៅ​ទិស​ខាងជើង​ឬ​បត់​ស្តាំ​ទៅ​ទិស​ខាងត្បូង តាមផ្លូវ​បេតុង​ឆ្ពោះទៅ​វត្ត​អង្គ​តា​មិញ​។​ទី​២ ចំពោះ​រថយន្ត​ទេសចរណ៍ តាម​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ទិសដៅ​ចេញ ក្រៅ​រាជធានី​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ពង្វាង​បត់​ឆ្វេង​ក្រោម​ស្ពាន​អាកាស ចូល​ផ្លូវ​ណ័​រ​ប្រ៊ី​ត ឬ​បត់​ស្តាំ​ត្រង់ចំណុច​ក្រោម​ស្ពាន​អាកាស​ទៅ​មហាវិថី​ហាណូយ​។​ទី​៣ ចំពោះ​រថយន្ត​ទេសចរណ៍ ពី​ទិស​ខាងជើង ទៅ​ទិស​ខាងត្បូង​និង​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង​តាម​បណ្តោយ​ផ្លូវ​ហាណូយ និង​ផ្លូវ​លេខ​១០១៩(​ណ័​រ​ប្រ៊ី​ត​) ត្រង់ចំណុច​ក្រោម​ស្ពាន​នេះ អនុញ្ញាតអោយ​ធ្វើចរាច​រ​ធម្មតា​។​
​គួររំលឹកថា​៖ ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ ទទឹង​១៦.៥​ម៉ែត្រ ស្ថិតនៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធ រុស្ស៊ី និង​ផ្លូវ​ហាណូយ (១០១៩) ដែលជា​គម្រោង ហិរញ្ញប្បទាន របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួលបាន​សិទ្ធិ​សាងសង់ ដោយ ក្រុមហ៊ុន សៀង​ហៃ ហើយ​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​
​គួរ​បញ្ជាក់ថា​៖ បច្ចុប្បន្ននេះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​៥​កន្លែង​ហើយ គឺ​ទី​១ ស្ពាន​អា កាស ក្បាលថ្នល់ នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ទី​២​ស្ពាន​អាកាស​៧​មករា ស្ថិតនៅ ស្តុ​ប ពេទ្យ​លោកសង្ឃ​ទី​៣​ស្ពាន​អាកាស​ស្ទឹងមានជ័យ ទី​៤ ស្ពាន​អាកាស​៥​មករា ស្ថិតនៅ​ស្ដុ​ប​តិច​ណូ និង​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ​នេះ​ទី​៥៕

ទីតាំងផ្សាយពាណិជ្ជកម្ម