ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ព្រះកុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក វេង សាខុនជារដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែតុលាឆ្នាំ២០២២។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែតុលា បានលោក វេង សាខុន ត្រូវបានបញ្ចប់តំណែងពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។បន្ទាប់ពីព្រះមហាក្សត្របានបញ្ចប់មុខតំណែងលោក វេង សាខុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានសម្រេចចាត់តាំងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជារដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន រហូតដល់មានការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕ សរន