ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ស្វាគមន៍សាលក្រមរបស់តុលាការព្រហ្មទណ្ឌបារាំងដែលបានផ្ដល់ យុត្តិធម៌ និងភាពស្អាតស្អំជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងរកឃើញការពិតថា សម រង្ស៊ី បានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ប្រាកដមែន។ ការផ្តល់យុត្តិធម៌ និងបញ្ជាក់អំពីភាពស្អាតស្អំជូន សម្តេចតេជោ ជាជោគជ័យសមស្រប តាមបំណងប្រាថ្នាចង់បានបំផុតរបស់សម្ដេចតេជោដែលជាដើមបណ្តឹងរដ្ឋប្បវេណី។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ។