ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោក ជុក មុន្នីអនុប្រធានទី១ក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង និងក្រុមការងារ កាលពីព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២២បានដង្ហែរអង្គកឋិនទានវត្តមុន្នីសាលា ហៅវត្តឡស្ថិតនៅ ក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីកសាងឧបដ្ឋានសាលាថ្មី ។

លោក ជុក មុន្នី បានមានប្រសាសន៍ឱ្យដឹងថា អង្គកឋិនទាននេះបាន ផ្តួចផ្តើមធ្វើឡើងដើម្បីប្រមូលបច្ច័យ សម្រាប់កសាងនូវសមិទ្ធផល នានា ក្នុងពុទ្ធសីមាវត្តមុន្នីសាលា(ហៅវត្តឡ)។

នៅក្នុងឱកាសនោះដែរលោក ជុក មុន្នី បានថ្លែងនូវការកោត សរសើរ ដល់ក្រុមការងារទាំងអស់ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយដែលបាន មូលមតិ គ្នាធ្វើឱ្យ អង្គកឋិនទាននេះដំណើរការទៅប្រកបជោគជ័យ និងទទួលបានមិគ្ទផលកុសល្យបុណ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថាអង្គកឋិនទាននេះប្រមូលបច្ច័យបានថវិកាជាង៤៣លានរៀលនិងជាង១៣.០០០ដុល្លារ៕សរន / N