ដោយៈមុនីរ័ត្ន / ភ្នំពេញៈលោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា អតីតប្រធាន​ និង អនុប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ និងអតីតសមាជិក គណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ បានចូលរួមសម្តែងនូវអំណរសាទរ និងសេចក្តីសោមនស្សរីករាយ ក្រៃលែង ក្នុងឱកាសដែលសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់យ៉ាង ច្បាស់ នៅក្នុងសេចក្តីសំអាងហេតុ នៃសាលក្រម ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្ដឹងទណ្ឌិត សម រង្ស៊ី ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២២ បានផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោក ខឺយ ស៊ីនឿន និងលោក ជីវ កត្តា បានបញ្ជាក់ថាៈ​ ការសម្រេចរបស់តុលាការបារាំង នេះ បានបង្ហាញយ៉ាងច្បាស់នូវភាពជោគជ័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលទទួលបាននូវការសម្រេចមួយ សមតាមសេចក្ដីបំណងប្រាថ្នារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចង់បានយុត្តិធម៌ និងភាពស្អាតស្អំ ដែលក្រុមប្រឆាំងតែងតែចោទប្រកាន់ មកលើរូបសម្តេចអគ្គមហាសេនាបតីតេជោ ​កន្លងមក៕/V-PC