​អាជ្ញាធរ​នឹង​រៀបចំ​តំបន់​ប្រាសាទ​បាសាក់​ឱ្យទៅជា​រមណី​ដ្ឋា​ន​ទេសចរ​ប្រចាំខេត្ត​ស្វាយរៀង​

1938
ចែករម្លែក

​ដោយៈ​វៃ​កូ​/​ស្វាយរៀងៈ​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ប្រធាន​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត បានរួម​ដំណើរ​ជាមួយ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ចុះ​ពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​រមណី​ដ្ឋា​ន​ប្រាសាទ​បាសាក់​ដើម្បី​អភិវឌ្ឍន៍​ឱ្យទៅជា​តំបន់​រមណី​ដ្ឋា​ន​ទេសចរ​ស្ថិត​ក្នុងភូមិ​បាសាក់​ឃុំ​បាសាក់​ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​

​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​បាន​បញ្ជាក់ថា​បច្ចុប្បន្នរ​ដ្ឋ​បាល​ខេត្តស្វាយរៀង​បាននិងកំពុង​ពិនិត្យ​រៀបចំ​ដើម្បី​អភិវឌ្ឍន៍​រមណី​ដ្ឋា​ន​ប្រាសាទ​បាសាក់​ឱ្យ​ក្លាយជា​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា ។​ក្នុង​នោះបាន​កសាង​នូវ​ហេ​ត្ថា​រចនាសម្ព័ន្ធ​ផ្លូវ​បេតុង​ប្រវែង​ប្រមាណ​៤​គីឡូម៉ែត្រ​ដែល​កំពុង​ដំណើការ​សាងសង់​។​

​លោក​បន្តថា ជាការ​ពិតណាស់​គោលបំណង​នៃ​ការបង្កើត​នូវ​រមណី​ដ្ឋា​ន​តំបន់​ប្រវត្តិសាស្ត្រ​នេះ ដើម្បី​រក្សា​ការពារ​នូវ​ទីតាំង​វប្បធម៌​ប្រវត្តិសាស្ត្រ​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​តាំងពី​បុរាណកាល​យូ​លង់​មកហើយ​។​ក្នុងនោះ​ក៏បាន​លើកកម្ពស់​នូវ​វិស័យ​ទេសចរណ៍​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​សេដ្ឋកិច្ចជាតិ​ហើយ​បាន​បង្កើត​នូវ​មុខរបរ​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ស្វែងរក​ប្រាក់ចំណូល​ប្រចាំថ្ងៃ​នៅ​តំបន់​នេះ​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​ផងដែរ​។​

​សូមជម្រាបថា រមណី​ដ្ឋា​ន​ប្រាសាទ​បាសាក់ មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ផ្នែក​ខាង កើត​ឈាង​ខាងត្បូង នៃ​ទី​រួម​ខេត្តស្វាយរៀង​។ រមណី​ដ្ឋា​ន​នេះ​មាន​ចម្ងាយ​ប្រហែល​៨​គ​.​ម ពី​ទី​រួម​ខេត្ត ហើយ​មាន​ក្រឡា​ផ្ទៃ​ប្រមាណ​៩​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងជើង និង​ខាងកើត ទល់នឹង​ទន្លេ​វ៉ៃ​គោ ខាងលិច និង ខាងត្បូង​ទល់នឹង​ភូមិ​ប្រជាពលរដ្ឋ​។​

​រមណី​ដ្ឋា​ន​ប្រាសាទ​បាសាក់​បាន​ស្រូបយក​នូវ​ភ្ងៀ​វ​ទេសចរ មក​ទស្សនា និង​កំសាន្ត​សប្បាយ​ជា​បន្តបន្ទាប់​ផងដែរ​នាពេល​បច្ចុប្បន្ន​នេះ​។ ចំពោះ​ទីតាំង​ភូមិសាស្ត្រ​នៃ​រមណី​ដ្ឋា​ន​នេះ ជា​ដី​ទួល​ដ៏​ចំណាស់​មួយ មាន​ព្រៃឈើ​ជាច្រើន​ហ៊ុំព័ទ្ធ​។

បើតាម​ការឱ្យ​ដឹង និង​ការសិក្សា​ស្រាវជ្រាវ​របស់​មន្ទីរ​វប្បធម៌ និង​វិ​ត្រ​សិល្បៈ​ខេត្ត​បាន​បញ្ជាក់ថា រមណី​ដ្ឋា​ន​នេះ​មាន​ចាប់ពី​សម័យ​បុព្វកាល​មក ហើយ​ក៏មាន​បន្សល់ទុក​នូវ​ប្រាសាទបុរាណ​មួយ​ផងដែរ ដែល​គេ​គ្រប់គ្នា​តែង​ហៅថា ប្រាសាទព្រៃ​បាសាក់ ។ ប៉ុន្តែ​អ្វី​គួរ​ឲ្យ​សោកស្តាយ ប្រាសាទបុរាណ​នេះ ត្រូវបាន​បាក់បែក​ខ្ទេចខ្ទី នៅសល់តែ​គ្រឹះ​ឥដ្ឋ​ប្រាសាទ​ធ្លាក់​រាយប៉ាយ និង​គ្រោង​ជញ្ជាំង​នៅសល់​បន្តិច​ប​ន្ទួ​ច​ប៉ុណ្ណោះ ហើយ​បាន​សន្មត​ថា ប្រាសាទព្រៃ​បាសាក់​ស្ថិតនៅក្នុង​រចនាបទ​បាខែង ដែល​កសាង​ក្នុង​កំឡុង​ឆ្នាំ​៩១៥ ដល់​៩២៥ នៃ​គ​.​ស​។

​បច្ចុប្បន្ន​រមណី​ដ្ឋា​ន​ប្រាសាទ​បាសាក់​ក៏មាន​ភ្ងៀ​វ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចាប់អារម្មណ៍​ពីរ​មណី​ដ្ឋា​ន​នេះ រដ្ឋបាលខេត្ត​ស្វាយរៀង​បានរៀបចំ​ក៏​សាង​រូប​ព្រះពុទ្ធ​បដិមាករ​សម្រាប់​ភ្ញៀវ​មក​ទស្សនា និង​ធ្វើជា​កន្លែង​សក្ការៈបូជា នៅពេល​មាន បុណ្យទាន រឺ​ការកំសាន្ត​នានា​ក្នុង​តំបន់​នេះ ម្យ៉ាងទៀត​ក៏មាន​លក់​ម្ហូបអាហារ​យ៉ាង​ឆ្ងាញ់​ពិសារ​ជូន​បងប្អូន​ពី​ទីជិត​ឆ្ងាយ​មកលេង​កម្សាន្ត​នៅទីនេះ​ផងដែ​រុ​៕S/

​អាជ្ញាធរ​នឹង​រៀបចំ​តំបន់​ប្រាសាទ​បាសាក់​ឱ្យទៅជា​រមណី​ដ្ឋា​ន​ទេសចរ​ប្រចាំខេត្ត​ស្វាយរៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម