ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងមន្ត្រីរាជការ បានបន្តយកស្បៀងអាហារ ផ្តល់ជូនប្រជាពលរដ្ឋ ដែលបានជួបការលំបាក ដោយទឹកជន់ ចំនួន ២៥០ គ្រួសារ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកអភិបាលស្រុកស្ទោង បានឲ្យដឹងថាៈ ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែ នាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារឡើយ ហើយប្រជាពលរដ្ឋ ត្រូវបង្ការ និងកប្រុងប្រយ័ត្នខ្ពស់ ឧបទ្ទវហេតុអគ្គិភ័យ​កើតឡើងក្នុងគ្រួសារណាមួយ ជាពិសេសត្រូវត្រួតពិនិត្យខ្សែចម្លង អគ្គិសនី ឲ្យបានទៀងទាត់ ។

ជាមួយនេះដែរ លោកអភិបាលស្រុកស្ទោង បានសុំឲ្យមានការយោគយល់ ពីសំណាក់ ប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយទឹកជំនន់ ដែលមានជីវភាពប្រសើរ សូមកុំមាន ការអាក់អន់ស្រពន់ចិត្ត ជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល ព្រោះការចែកជូនពេលនេះ សម្រាប់តែបងប្អូនដែលរងគ្រោះ កំពុងមានជីវភាពខ្វះខាត ប៉ុណ្ណោះ។

លោកអភិបាលស្រុកស្ទោង បានបញ្ជាក់ថាៈ ប្រជាពរដ្ឋចំនួន ២៥០ គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកបរិសុទ្ធ ៕/V-PC