ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF)​កាលពី​ថ្ងៃ​អង្គារ​កាត់បន្ថយ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ចរ​បស់​អាស៊ី នៅពេល​កំណើន​អតិផរណា​បង្ខំ​អោយ​ធនាគារកណ្តាល​ជាច្រើន​រឹត​​បន្តឹង​គោលនយោបាយ​រូបិយវត្ថុ​ខណៈពេល​ដែលដៃគូ​ពាណិជ្ជកម្ម​ប្រឈម​កំណើន​យឺត តួ​យ៉ាង​សហរដ្ឋ​អាម៉េរិក​។​

IMF​ឥឡូវ​រំពឹងថា បណ្តា​សេដ្ឋកិច្ច​អាស៊ី​កំពុង​ងើប​ស្ទុះ​ឡើង​នឹង​សំរេចបាន​កំណើន​៤,៤​ភាគរយ​នៅ​ឆ្នាំ​២០២២ និង​៤,៩​ភាគរយ​នៅ​ឆ្នាំ​២០២៣ ដោយ​ចុះ​០,២​ភាគរយ​និង​០,១​ភាគរយ​រៀងៗ​ខ្លួន ពី​ការព្យាករណ៍​​កាលពី​ខែ​កក្កដា បន្ទាប់​ពី​តំបន់​នេះ​ទទួលបាន​កំណើន​ដល់​ទៅ​៧,២​ភាគរយ​នៅ​ឆ្នាំ​២០២១​។​

​ការ​បន្ទាប​ព្យាករណ៍​កំណើន​នេះ​រំលេច​ភាពមិនប្រាកដប្រជា​អំពី​ការ​រើប​រើ​របស់​អាស៊ី​​ចេញពី​វិបត្តិ​ជំងឺ​ឆ្លងកូវី​ដ​១៩ ចំ​ពេល​ទស្សនវិស័យ​កំណើន​កាន់តែ​ងងឹត​សំរាប់​សេដ្ឋកិច្ច​អាម៉េរិក ចិន​និង​តំបន់​ចាយ​អឺរ៉ូ ដែលវាកាន់តែ​បង្ក​ការបារម្ភ​អំពី​កំណើន​អ​វិ​ជ្ជមាន​(​ឳ​ន​ភាព​)​សកល​មួយ​ក្នុងពេល​ឆាប់ៗ​។​

IMF​បាន​និយាយ​ក្នុងរ​បាយ​ការណ៍​ស្តីពីទ​ស្សន​វិស័យសេដ្ឋកិច្ច​ពិភពលោក​(World Economic Outlook )​របស់​ខ្លួន​ថា​ការ​ងាក​ចេញពី​គោលនយោបាយ​រូបិយវត្ថុ​ពី​ការ​ដំ​ឡើ​ង​អត្រា​ការប្រាក់​ថេរ​​របស់​អាម៉េរិក ទំនង​ជា​បន្ត​ជួយ​ពង្រឹង​ប្រាក់​ដុល្លារ​ ធ្វើអោយ​បញ្ហា​បំណុល​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​ងើប​ស្ទុះ​កាន់តែ​អាក្រក់​ទៅ​និង​បង្ខំ​អោយ​ប្រទេស​ខ្លះ​ដំឡើង​អត្រា​កា​ប្រាក់​ថែមទៀត​ដើម្បី​កុំអោយ​​រូបិយប័ណ្ណ​របស់​គេ​កាន់តែ​ធ្លាក់​ថ្លៃ​។​

​ការកាត់បន្ថយ​ព្យាករណ៍​កំណើន​នេះ​ឆ្លុះបញ្ចាំង​អំពី​ការថយចុះ​កំណើន​នៅ​ចិន​មក​នៅត្រឹម​៣,២​ភាគរយ​នៅ​ឆ្នាំ​២០២២ បន្ទាប់​កើន​មហា​ខ្ពស់​៨,១​ភាគរយ​នៅ​ឆ្នាំ​២០២១ មួយ​ផ្នែក​មក​ពី​ការអនុវត្ត​វិធានការ​​ទប់ស្កាត់​កូវី​ដ​១៩​ដ៏​តឹងរឹង​នៅ​ចិន​និង​វិបត្តិ​ទីផ្សារ​អចលនទ្រព្យ​ដែល​កាន់តែ​យ៉ាប់យ៉ឺន​ទៅ​របស់​ខ្លួន​។​

​វា​បាន​និយាយថា​« វិបត្តិ​បំណុល​កាន់តែ​រីក​ធំ​នៅក្នុង​បណ្តា​សេដ្ឋកិច្ច​កំពុង​ងើប​ស្ទុះ​នឹង​ដាក់​ទម្ងន់​ខ្លាំង​លើ​កំណើន​សកល និង​អាច​ជួយ​អោយមាន​ឳ​ន​ភាព​សកល​មួយ​ផងដែរ​។​ការ​ឡើងថ្លៃ​ប្រា​ក់ដុល្លារ​បន្ត​​ទៀត​វា​គ្រាន់តែ​បង្ក​ការលំបាក​ដល់​ការរស់នៅ​របស់​អ្នក​ជាប់បំណុលតែប៉ុណ្ណោះ​»​។​

IMF ឥឡូវ​រំពឹង​ថា​បណ្តា​សេដ្ឋកិច្ច​កំពុង​ងើប​ស្ទុះ​នៅ​អាស៊ី​នឹង​ទទួលបាន​កំណើន​៤,៤​ភាគរយ​នៅ​ឆ្នាំ​២០២២ និង​៤,៩​ភាគរយ​នៅ​ឆ្នាំ​២០២៣

​របាយការណ៍​IMF​បាន​បន្តថា បណ្តា​សេដ្ឋកិច្ច​នៅក្នុង​សមាគម​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​) រួម​មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី​និង​ថៃ (​អាស៊ាន​-៥)​រំពឹងថា​នឹង​មាន​កំណើន​៥,៣​ភាគរយ​​នៅ​ឆ្នាំ​២០២២​ចេញ​ពី​កំណើន​៣,៤​ភាគរយ​កាលពី​ឆ្នាំ​២០២១ តែ​វា​នឹង​ធ្លាក់​មក​នៅត្រឹម​៤,៩​ភាគរយ​វិញនៅ​ឆ្នាំ​២០២៣​ដោយសារ​សេចក្តីត្រូវកា​រ​ចុះខ្សោយ​ពី​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​ខ្លួន​ដូចជា ចិន តំបន៉​អឺរ៉ូ​​និង​អាម៉េរិក​។​

​វា​បាន​បន្ថែមថា​ការ​ឡើងថ្លៃ​ស្បៀង​និង​ថាមពល ក៏​ដូច​ជា​ការ​រឹតបន្តឹង​រូបិយវត្ថុ​ភ្លាមៗ​ដើម្បី​ទប់ស្កាត់​អតិផរណា ​ដាក់​ទម្ងន់​លើ​បណ្តា​សេដ្ឋកិច្ច​អាស៊ី ដែល​នាំដល់ការកំហិត​កំលាំង​ទិញ​របស់​គ្រួសារ​។​

​សំរាប់​សេដ្ឋកិច្ច​ជប៉ុន IMF​រំពឹងថា​នឹង​មាន​កំណើន​១,៧​ភាគរយ​នៅ​ឆ្នាំ​២០២២ និង​១,៦​ភាគរយ​សំរាប់​ឆ្នាំ​២០២៣ ដោយ​ចុះ​០,១​ភាគរយ​។​ការ​បន្ទាប​កំណើនសេដ្ឋកិច្ច​ជប៉ុន​សំរាប់​ឆ្នាំក្រោយ​ឆ្លុះបញ្ចាំង​អំពី​​តំរូវការ​និង​ការប្រើប្រាស់​ចុះខ្សោយ​ដោយសារ​អតិផរណា​កើនឡើង​និង​កំណើន​ប្រាក់​ឈ្នួល​យឺត​៕