ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​អ្នក​មាន​បុណ្យ Barcelona ថ្ងៃនេះ​ត្រូវការ​ឈ្នះ​ដាច់​ខាត​លើ Inter Milan ដើម្បី​សងសឹក​កាល​ជំនួប​ជើង​ទី​១ ដែល​ចាញ់​ក្នុង​លទ្ធផល ១-០​។ ទន្ទឹម​នេះ​ក្រុម​អង់គ្លេស​ទាំងពីរ Spurs និង Liverpool ក៏​មាន​ភាគរយ​ឈ្នះ​ខ្ពស់​ផង​ដែរ​នៅ​ថ្ងៃនេះ​ក្នុង​ក្របខ័ណ្ឌ Uefa Champions League​។​

​ការព្យាករណ៍ ៖

– Barcelona vs Inter Milan

* Barcelona កំពុង​ស្ថិត​ក្នុង​ការប្រកួត​ឈ្នះ​បួន​លើ​ក​ជាប់ៗ​គ្នា​ក្នុងផ្ទះ​។​
* Inter បាន​ចាញ់ ៥ ប្រកួត​ក្នុងចំណោម ១០ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* Barca ឈ្នះ ៥ ប្រកួត​ជាប់​គ្នា​ក្នុងផ្ទះ​ទល់នឹង Inter​។​

​ការ​ចាញ់​ក្រុម Inter និង Bayern Munich កាលពី​សប្តាហ៍​មុនៗ មានន័យថា Barcelona កំពុង​ជួប​ការលំបាក​នៅក្នុង​ពូ​ល C ប៉ុន្តែ​ពួកគេ​បានឈ្នះ​ការប្រកួត​ក្នុងផ្ទះ​តែមួយគត់​របស់​ពួកគេ​ក្នុង UCL រហូតមកទល់​ពេលនេះ ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Vikoria Plzen ៥-១​។​

​តាមពិតទៅ កូនក្រុម​របស់លោក Xavi បាន​ទទួល​ជ័យជម្នះ​បួន​ដង​ជាប់ៗ​គ្នា​នៅ​កីឡដ្ឋាន Camp Nou ខណៈ​ឈ្នះ ៣៦ លើក​ផង​ដែរ​ក្នុងចំណោម​ការប្រកួត Champions League ក្នុងផ្ទះ​ចំនួន ៤៥ លើ​ក​របស់​ពួកគេ​ចាប់តាំងពី​ការចាប់ផ្តើម​រដូវ​កាល ២០១៣/១៤​។​

​ការ​ឈ្នះ​ទាំងនោះ​ក៏​រាប់បញ្ចូល​ទាំង​ការទទួល​ជ័យជម្នះ​ចំនួន​ពីរ​លើក​លើ​ក្រុម Inter ផងដែរ ដែល​ពិត​ណាស់​បាន​ចាញ់​នៅ​ទឹកដី​របស់ Barca ចំនួន ៥ លើកចុងក្រោយ ដោយ​ជ័យជម្នះ​តែមួយគត់​របស់​ពួកគេ​នៅ​ទីនេះ​គឺ​កើតឡើង​ក្នុង​ឆ្នាំ ១៩៧០​។​

​ដោយ​ឈរ​នៅ​លេខ​រៀង​ទី ២ ក្នុង​ពូ​ល Inter ដឹង​ថា​ការ​ឈ្នះ​នៅ​ទីនេះ​ស្ទើរតែ​ប្រាកដថា​នឹង​ឃើញ​ពួកគេ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ឆ្លងទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ​ទម្រង់​លេង​របស់​ពួកគេ​ថ្មីៗ​នេះ​មិនសូវ​ជា​ល្អ​នោះទេ​។​

​ក្រុម​អ៊ីតាលី​នេះ​ត្រូវការ​គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ Edin Dzeko ដើម្បី​ឈ្នះ​ទាំង​ប្រផុតប្រផើយ​លើ​ក្រុម Sassuolo កាលពី​ចុង​សប្តាហ៍ ហើយ​ពិត​ណាស់​បាន​ចាញ់ ៥ ប្រកួត​ក្នុងចំណោម ១០ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

​បរាជ័យ​ចំនួន​៣​បាន​កើតឡើង​នៅក្រៅ​ទឹក​ដី​សម្រាប់​ក្រុម​របស់​លោក Simone Inzaghi ដោយ​របូត​យ៉ាងតិច​៣​គ្រាប់​ក្នុង​ការ​ចាញ់​នី​មួយៗ​។​

​យើង​ទាយ​ថា Barcelona នឹង​ឈ្នះ​ការប្រកួត​នេះ ជាមួយ​លទ្ធផល ២-១​។​

– Tottenham vs Frankfurt

* Spurs មាន​កំណត់ត្រា​ក្នុងផ្ទះ​ល្អឥតខ្ចោះ​ជាមួយនឹង​ការ​ឈ្នះ​៥​ដង​ចុងក្រោយ​។​
* Tottenham បាន​ឈ្នះ​ដោយ​គ្រាប់​បាល់​២​ឬ​ច្រើន​ជាង​នេះ​ក្នុង​ការប្រកួត​៣​លើក​ក្នុងចំណោម​ការប្រកួត​ក្នុងផ្ទះ​ទាំង​៥​របស់​ពួកគេ​។​
* Frankfurt ខកខាន​រក​គ្រាប់​បាល់​ក្នុង​ការប្រកួត​២​លើក​ចុងក្រោយ​របស់​ពួកគេ​។​
* Spurs បាន​រក្សា Clean Sheet ពីរ​ប្រកួត​ជាប់​គ្នា​។​

Spurs បាន​ត្រឹម​ស្មើ ០-០ ជាមួយ Eintracht Frankfurt ក្នុង​ប្រទេស​អាល្លឺម៉ង់​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ពួកគេ​គួរតែ​អាច​ឈ្នះ​ការប្រកួត Champions League ដ៏​សំខាន់​នៅ​ចំពោះមុខ​អ្នកគាំទ្រ​របស់​ពួកគេ​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ក្រុម​ទាំង​ពីរ​មាន ៤ ពិន្ទុ​ស្មើគ្នា បន្ទាប់​ពី​ការប្រកួត​បី​ជុំ​ក្នុង​ពូ​ល D ដោយ​ក្រុម Sporting ឈរ​លើ​កំពូល​តារាង​ដែលមាន ៦ ពិន្ទុ ហើយ​ការប្រកួត​នៅ​ថ្ងៃ​ពុធ​នេះ​អាចជា​រឿង​សំខាន់​សម្រាប់​ឱកាស​របស់ Tottenham ក្នុង​ការឈាន​ទៅ​វគ្គ​បន្ត​។​

Spurs ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ ក្នុង​តារាង Premier League តាម​ពីក្រោយ​ក្រុម​នាំមុខ Arsenal ចំនួន ៤ ពិន្ទុ ហើយ​ទម្រង់​លេង​ដ៏​ល្អ​ក្នុងផ្ទះ​របស់​ពួកគេ​គឺជា​គន្លឹះ​នៃ​ភាពជោគជ័យ​របស់​ពួកគេ​នៅក្នុង​ដំណាក់កាល​ដំបូង​នៃ​យុទ្ធនាការ​ឆ្នាំនេះ​។​

​កូនក្រុម​របស់លោក Antonio Conte មាន​កំណត់ត្រា​ល្អឥតខ្ចោះ​នៅឯ​កីឡដ្ឋាន Tottenham Hotspur ជាមួយ​នឹង​ជ័យជម្នះ​ចំនួន​៥​ដង​ចុងក្រោយ ហើយ​ពួកគេ​អាច​បន្ត​ការ​ឈ្នះ​ជាមួយនឹង​ក្រុម Frankfurt ។​

Frankfurt លេង​ល្អ​គួរសម​នៅ​ក្រៅ​ទឹកដី ហើយ​ពួកគេ​បាន​ទទួល​ជ័យជម្នះ ១-០ ដ៏​ស័ក្តិសម​នៅ​ទឹកដី Marseille ក្នុងការ​ធ្វើ​ដំណើរ​ក្រៅ​ដី​តែ​ម្តង​គត់​របស់​ពួកគេ​មក​ទល់​ពេល​នេះ ប៉ុន្តែ Tottenham នឹង​ក្លាយជា​គូប្រកួត​ដ៏​ស្វិតស្វាញ​ជាង Marseille ។​

​ជ័យជម្នះ​៣​លើក​ក្នុងផ្ទះ​របស់ Spurs គឺ​មាន​គ្រាប់​បាល់​ពីរ​គ្រាប់​ឡើងទៅ ហើយ​ពួកគេ​កំពុង​ស៊ុត​បញ្ចូល​ទី​ជា​មធ្យម ៣ គ្រាប់​ក្នុង​មួយ​ប្រកួត​នៅក្នុង​ផ្ទះ​។​

Frankfurt បាន​ចាញ់ ៣-០ នៅ​ទឹកដី Bochum កាលពី​ចុង​សប្តាហ៍​ក្នុង​អ្វី​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​បរាជ័យ​ដ៏​ខកចិត្ត​មួយ ព្រោះ​ថា​វា​ជាការ​ឈ្នះ​លើកដំបូង​របស់ Bochum ក្នុង​រដូវ​កាល​នេះ ហើយ​ពួកគេ​ឈរ​នៅ​បាត​តារាង Bundesliga ។​

​នោះ​គឺជា​ការប្រកួត​គ្មាន​គ្រាប់​បាល់​ទី​ពីរ​ជាប់ៗ​គ្នា​របស់ Frankfurt ហើយ​ពួកគេ​អាច​នឹង​ពិបាក​ក្នុងការ​ស្វែង​គ្រាប់​បាល់​ទល់នឹង Tottenham ដែល​អាច​រក្សា Clean Sheet ពីរ​លើ​ក​ជាប់ៗ​គ្នា ដូច្នេះ​ការ​ឈ្នះ ៣-០ សម្រាប់​ម្ចាស់ផ្ទះ​គឺជា​ជ្រើសរើស​ល្អ​បំផុត​។​

– Rangers vs Liverpool

* Rangers ខកខាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ការប្រកួត​មួយគត់​ក្នុងចំណោម​ការប្រកួត​ក្នុងផ្ទះ​៩​លើ​ក​របស់​ពួកគេ​នៅ​គ្រប់​ការប្រកួត​ទាំងអស់​។​
* Liverpool របូត​គ្រាប់​បាល់​ក្នុង​ការប្រកួត ៩ លើក​ក្នុងចំណោម ១២ ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​
* ហង្ស​ក្រហម​រក្សា Clean Sheet តែមួយ​គត់​ក្នុង​ការប្រកួត​៥​លើក​ក្រៅ​ទឹកដី​។​
* Roberto Firmino រកបាន​៣​គ្រាប់​ក្នុង​៣​ប្រកួត​ចុងក្រោយ​របស់​ខ្លួន​។​

Rangers នៅ​កំពុង​ស្វែងរក​ពិន្ទុ​ដំបូង​ក្នុង​ក្របខ័ណ្ឌ Champions League របស់​ពួកគេ បន្ទាប់​ពី​ការប្រកួត​៣​ជុំ ប៉ុន្តែ​ពួកគេ​អាច​នឹង​ពិបាក​ក្នុង​ការទទួល​ពិន្ទុ​ពី​ការប្រកួត នៅពេលដែល Liverpool មក​សួរសុខទុក្ខ​។​

​ក្រុម Premier League នេះ​បាន​ឈ្នះ​ជើង​ទីមួយ ២-០ នៅ​កីឡដ្ឋាន Anfield កាលពី​សប្តាហ៍​មុន ហើយ Rangers មិន​ទាន់​រក​គ្រាប់​បាល់​បាន​ក្នុង​ការប្រកួត​នេះ​នៅឡើយ​ទេ ប៉ុន្តែ​វា​អាច​នឹង​ផ្លាស់ប្តូរ​នៅ​ថ្ងៃ​ពុធ​នេះ​។​

​ក្រុម​ភ្ញៀវ​គឺ​គ្មាន​កីឡាករ Luis Diaz ទេ បន្ទាប់ពី​រូបគេ​បាន​រងរបួស​នៅក្នុង​បរាជ័យ ៣-២ នៅ​ទឹកដី​ក្រុម Arsenal កាលពី​ថ្ងៃអាទិត្យ ខណៈ Trent Alexander-Arnold ក៏​មិន​ប្រាកដ​លេង​បាន​នោះ​ដែរ​។ Liverpool នឹង​បញ្ចេញ​ប្រតិកម្ម​ចំពោះ​ការ​ចាញ់​នោះ ប៉ុន្តែ​ពួកគេ​ទំនងជា​មិន​អាច​ឈ្នះ​ងាយៗ​នៅ​កីឡដ្ឋាន Ibrox នោះឡើយ​។​

Rangers អាច​បញ្ចប់​ការ​ខ្សត់​គ្រាប់​បាល់​នៅ​អឺរ៉ុប​។ ក្រុម​ម្ចាស់ផ្ទះ​ប្រហែលជា​មិន​ទាន់​រក​គ្រាប់​បាល់​បាន​នៅ Champions League ពិតមែន ប៉ុន្តែ​ពួកគេ​គួរតែរ​ក​បាន​គ្រាប់​បាល់​ទល់នឹង Liverpool ។ Rangers បាន​លេង​តែ​មួយ​ប្រកួត​គត់​ក្នុងផ្ទះ​ក្នុង​វគ្គ​ចែក​ពូ​ល ខណៈ​ពួកគេ​បាន​ចាញ់ Napoli ៣-០ ប៉ុន្តែ​ពួកគេ​បាន​បង្កើត​ឱកាស​មួយចំនួន ជាមួយនឹង​ការ​ស៊ុត​សរុប​ចំនួន ១០ ជើង ប៉ុន្តែ​ចំ​គោលដៅ​តែ ៣ ជើង​ប៉ុណ្ណោះ​។​

​នោះ​គឺជា​ការប្រកួត​ក្នុងផ្ទះ​តែមួយគត់​ក្នុង​រដូវ​កាល​នេះ​ដែល Rangers មិន​អាច​រក​គ្រាប់​បាល់​បាន ហើយ​ពួកគេ​មក​ប៉ះ​ក្រុម Liverpool ថ្ងៃនេះ ដែល​មើល​ទៅ​គ្មាន​ទំនុកចិត្ត​ក្នុង​ខ្លួន​នោះ​ទេ​។ ហង្ស​ក្រហម​បាន​របូត​គ្រាប់​បាល់ ៩ ប្រកួត​ក្នុងចំណោម ១២ ប្រកួត​របស់​ពួកគេ​នៅ​គ្រប់​ការប្រកួត​ទាំងអស់ ហើយ​រក្សា Clean Sheet បានតែ​២​ដង​ប៉ុណ្ណោះ ដូច្នេះ​ក្រុម​ទាំង​ពីរ​ស៊ុត​ចូល​គ្នា​គឺជា​ជម្រើស​ល្អ​បំផុត​ថ្ងៃនេះ ប៉ុន្តែ​ភាគរយ​ឈ្នះ​គឺ​បាន​ទៅ​ខាង Liverpool​។​

​លទ្ធផល​ទស្សនទាយ Liverpool ឈ្នះ ២-១៕

Barcelona មាន​ប្រវត្តិ​ឈ្នះ Inter Milan ក្នុង​ទឹកដី​ខ្លួនឯង ៥ លើ​ក​ជាប់ៗ​គ្នា