ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ ប្រតិភូសមាគមសប្បុរសធម៌សង្គមពន្លីផ្កាឈូក(Lotus Light Charithy Social) ដែលជាសហគមន៍កាន់ពុទ្ធសាសនាមហាយាននៅប្រទេសព្រុយណេដឹកនាំដោយលោកមីសែល លី (Michel Lee ) បានធ្វើទស្សនកិច្ចការងារសប្បុរសធម៌នៅភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណកាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២២ ។

និមន្តនិង អញ្ជើញស្វាគមន៍គណប្រតិភូនេះរួមមានព្រះឥន្ទមុនីវង្សា សំ វ៉ាន់ថា ព្រះរាជាគណ:ថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សាសម្តេចអគ្គមហាសង្ឃរាជទេព វង្សនិងជាព្រះគ្រូចៅអធិការវត្តគិរីធម្មបទខ្លាកូនថ្មីនិងអ្នកពាក់ព័ន្ធជាច្រើននាក់ ។

ប្រតិភូនេះបានទស្សនាវត្តគិរីធម្មបទខ្លាកូនថ្មីនិងសហគមន៍ពលរដ្ឋ ,វិទ្យុផ្សាយសម្លេងជនពិការ,សម្ពោធសាលាឆទាននៅម្តុំវត្តនាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

លោក មីសែល លី និងសប្បុរសជននិងពុទ្ធបរិស័ទតាមរយ:សមាគមនេះធ្លាប់បន្តជួយភ្លើងសូឡានិងសមិទ្ធផលនានាដល់វត្តនេះនិងសហគមន៍ពុទ្ធបរិស័ទ ក៏ដូចជាវិទ្យុជនពិការ ,មណ្ឌលកុមារកំព្រាឡាតាស្តិ៍ ,វិទ្យាល័យហ៊ុន សែនខ្លាកូនពលរដ្ឋនៅវត្តនៅភូមិនេះ។

ហើយលើកនេះ មានការជួយឧបត្ថម្ភបន្ថែមទៀតមួយចំនួនដល់គោលដៅខាងលើ ដូចជាភ្លើងសូឡា១០ដើមទៀតដល់វត្ត ,១០ដើមដល់វិទ្យាល័យហ៊ុន សែនខ្លាកូន ,១០ដើមដល់មណ្ឌលអភិវឌ្ឍន៍យុវវ័យរាឡាតាស្តឬកុមារកំព្រា ជាដើម ៕ N