ដោយ ៖ ប,ជ័យ /បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងសហការី នៅថ្ងៃទី១១ខែតុលា ឆ្នាំ២០២២ បានអញ្ជើញចុះសួសុខទុក្ខ លោកអនុសេនីយ៍ទោ ណប់ ផន មន្រ្តីប៉ុស្តិ៍នគរបាលដើមត្រសេក នៃវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ ដែលជួបគ្រោះថ្នាក់អំឡុងពេលចុះបេសកកម្មបំពេញការងារអន្តរាគមន៍។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងសហការី អញ្ជើញចុះសួសុខទុក្ខ មន្រ្តីប៉ុស្តិ៍នគរបាលដើមត្រសេក នៃវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ ដែលជួបគ្រោះថ្នាក់អំឡុងពេលចុះបេសកកម្មបំពេញការងារអន្តរាគមន៍។

លោកឧត្តមសេនីយ៍ទោ ក៏បានចុះទៅសួសុខទុក្ខ និងបានចេញថ្លៃសេវាការព្យាបាល និងថតលើផ្នែកក្បាល ដែលជួបការប៉ះទង្គិចខ្លាំង។

លោកឧត្តមសេនីយ៍ស្នងការក៏បានបន្ត សូមកុំឲ្យមានការព្រួយបារម្ម ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែនៅជាមួយបងប្អូន នគរបាលគ្រប់រូប សូមថែរក្សា សុខភាព ឲ្យបានល្អ និងជូនពរឆាប់ជាពីជំងឺ។

គួរបញ្ជាក់ថា លោកអនុសេនីយ៍ទោ ណប់ ផង បានជួបគ្រោះថា្នក់ដោយលោកដើររអិល ដួលទៅក្រោយហើយបោកក្បាលនិងការរូ បណ្តាលឲ្យរបួសធ្ងន់ ក្នុងអំឡុងចុះបំពេញការងារ រំដោះទឹកជំនន់នៅសាកលវិទ្យាល័យជាតិមានជ័យ កាលពីថ្ងៃទី១០ខែតុលា៕