ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានអះអាងថា កម្ពុជានឹងអស់ភារកិច្ចជាប្រធាន រដ្ឋមន្រ្តី អាស៊ាន ទទួល បន្ទុក វប្បធម៌ និង សិល្បៈនៅចុងខែតុលា នេះ ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីកម្ពុជា ប្រទេសដែលជាប្រធាន រដ្ឋមន្រ្តី អាស៊ាន ទទួល បន្ទុក វប្បធម៌ និង សិល្បៈនៅចុងខែនេះតទៅគឺឡាវ ។

ប្រភពដដែលបានបន្តថា ពាក់ព័ន្ធនឹងចំណុចនិងតួនាទីនេះ លោក មិន ចណ្ឌី ណាវុធ អនុរដ្ឋលេខាធិការ នៅថ្ងៃទី ១១ ខែ តុលា នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាក្រុមការងាររៀបចំ ឯកសារ សម្រាប់ការ ត្រៀម កិច្ច ប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១០ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកកិច្ចការវប្បធម៌ និងសិល្បៈលើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា ដែល កម្ពុជា នឹងត្រូវ ផ្ទេរ តំណែង ជា ប្រធាន រដ្ឋមន្រ្តី អាស៊ាន ទទួល បន្ទុក វប្បធម៌ និង សិល្បៈ ជូនទៅ ប្រទេស ឡាវ

កិច្ច ប្រជុំ បាន ពិភាក្សា អំពីបំណែងចែកការងារ និងតួនាទីភារកិច្ចនៃការទទួលខុសត្រូវ និង ទិសដៅ ត្រូវ អនុវត្ត ន៍បន្ត ដេីម្បី ត្រៀម រៀបចំ កិច្ច ប្រជុំ នេះ ប្រព្រឹត្ត ទៅ ដោយ រលូន ៕