ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​÷ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង លោក ឈឹម វ​ជិ​រា នៅ​ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២២​នេះ​បាន​ឲ្យ​ដឹងថា​÷ ទឹកភ្លៀង​បាន​បន្ត​ធ្លាក់​គ្របដណ្តប់​យ៉ាង​ជោកជាំ​ពេ​ស​ពេញ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ពិសេស​នៅ តំបន់​ទំនាប​ចាប់តាំងពី​ដើមខែ​កញ្ញា​មក បាន​បង្ក​ជា​ជំនន់​អូស​បន្លាយពេល​យ៉ាងយូរ​បង្ក​ជា​បញ្ហា​ធ្វើ​ឲ្យ​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ សរុប​ជាង​១០​ម៉ឺន​ហិកតា​រង​ការប៉ះពាល់ និង​ខូចខាត​។​

​មន្ត្រី​ជំនាញ​ដដែល​បានបង្ហាញ​បន្តថា​÷ គិត​ត្រឹម​ថ្ងៃទី ១១ ខែតុលា​កន្លងមកនេះ​ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម បាន​ប៉ះពាល់ និង​ខូចខាត​សរុប​ចំនួន ១០២.៦៥៤​ហិកតា ក្នុងនោះ​ផ្ទៃដី​ដែល​ប៉ះពាល់​មាន​ចំនួន ៦៨.៦៣៩​ហិកតា រួមទាំង​ផ្ទៃដី​ដែល​ខូចខាត​សរុប​ចំនួន ៣៤.០១៥​ហិកតា​។

​ទន្ទឹមនឹង​ការប៉ះពាល់​ខាងលើ ក្រោយ​ទឹកជំនន់​បាន​ស្រក​ចុះ​បន្តិច​វិញ​ផ្ទៃដី​ដាំ​ណាំ​របស់​ប្រជាកសិករ​មួយចំនួន​មានលទ្ធភាព​ស្តារឡើងវិញ​បាន​ចំនួន ១៥.៨០១​ហិក​តា ដែល​ត្រូវការ​ពូជ​ក្នុងការ​ស្តារឡើងវិញ​ចំពោះមុខ​នេះ ពូជ​ប៉ាន់ស្មាន​បឋម​ប្រហាក់ប្រហែល ១.៥៨០​តោន​៕​

ដំណាំ​ស្រូវ ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម បាន​ប៉ះពាល់ និង​ខូចខាត​សរុប​ចំនួន ១០២.៦៥៤​ហិកតា