​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​១១ ខែ តុលា ឆ្នាំ​២០២២ លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ភ្នំពេញ បាន​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​ពង្រឹង​បន្ថែម​ពី​ការបង្ក្រាប ល្បែងស៊ីសង កុងស៊ីបញ្ចាំ​ខុសច្បាប់ និង​ការបង្ក្រាប​បទ​ស្មើ​ស​ផ្សេងៗ និង​គ្រឿងញៀន​ជាដើម ។

កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​នៅ​សាលាខណ្ឌ​ឫស្សីកែវ ដោយមាន​ការចូលរួម​ពី​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ឫស្សីកែវ​, ចៅសង្កាត់​ទាំង​៧ និង មន្ត្រី​មូលដ្ឋាន សរុប​ប្រមាណ ១០០​នាក់ ។

ក្នុង​កិច្ចប្រជុំ​នោះ លោក ឃ្លាំង ហួត បាន​ណែនាំ​ការងារ​សំខាន់​ចំនួន​៤ គឺ​ទី​១​អោយ​មន្ត្រីរាជការ គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ ថែរក្សា សន្តិសុខ សុវត្ថិភាព ក្នុង​មូលដ្ឋាន ជាពិសេស​ត្រូវ​រក្សា​អោយបាន​នូវ សន្តិភាព ។ ទី​២-​ចំណុច​ដែល​សំខាន់ សូម​មន្ត្រី និង​កងកំលាំង ទាំងអស់​កុំ​ពាក់ព័ន្ធ​ជាមួយ​ល្បែងស៊ីសង​អោយ សោះ ត្រូវ​រួមគ្នា​លុបបំបាត់​អោយអស់​ក្នុង​មូលដ្ឋាន រាល់កន្លែង​លេងល្បែង​តូចធំ ។ ទី​៣​សំណូមពរ​អោយ​ថ្នាក់​ខណ្ឌ ធ្វើ​បច្ចុប្បន្នភាព ផ្ទះជួល ដី​ជួល ឃ្លាំង​ជួល ឡើងវិញ និង​ចុះ​ពិនិត្យ អោយបាន​ត្រឹមត្រូវ ។ ទី​៤-​រាល់​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព ខណ្ឌ​គឺ​ត្រូវមាន​របៀប​វារ​:​ជា​អាទិភាព គឺ ការ ពង្រឹង ទប់ស្កាត់ និង​បង្ក្រាប​ល្បែងស៊ីសង​គ្រប់ ប្រភេទ ក្នុង​មូលដ្ឋាន ៕​.mara