​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកបើកបរ​រថយន្ត​ឆ្លាត​ម្នាក់​បាន​ធ្លាក់​ពីលើ​ជណ្តើរយោង​កម្ពស់ ១១ ម៉ែត្រ​បន្ទាប់ពី​នាង​ច្រឡំ​ជណ្តើរយន្ត​ស្មានតែ​ជា​កន្លែង​ចត​រថយន្ត​នៅ​ក្នុង​ចំណតរថយន្ត​​ក្រោម​ដី​មួយ​។​

​អ្នកបើកបរ​អាយុ ៣៨ ឆ្នាំ​មក​ពី​ទីក្រុង​ស្ទូត​ហ្គាត (Stuttgart) របស់​អាល្លឺម៉ង់​បាន​ព្យាយាម​ស្វែងរក​កន្លែង​ទំនេរ នៅពេលដែល​នាង​បើកឡាន​សំដៅ​ទៅ​រក​ចន្លោះ​ទ្វារ​ជណ្តើរយន្ត​ដែល​បិទ​ជិត​។​

​លុះ​ពេល​ទ្វារ​បើកចំហ ស្រាប់តែ​នាង​ធ្លាក់​ចូល​ជណ្តើរយោង​ក្រឡាប់​ផ្កាប់ផ្ងារ​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៨ តុលា​។​

​ក្រោយ​ពី​រំដោះខ្លួន​រួច ស្ត្រី​រូប​នេះ​បាន​ទូរស័ព្ទ​ទៅ​អ្នក​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​ឱ្យ​ជួយ​សង្គ្រោះ​ភ្លាមៗ​។​

​អ្នកនាំពាក្យ​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ទីក្រុង​ស្ទូត​ហ្គាត​បាន​និយាយថា “​ស្ត្រី​នោះ​អាច​ងើប​ចេញពី​ឡាន​ឆ្លាត​របស់​នាង ហើយ​ហៅ​ទូរស័ព្ទ​រក​អ្នក​សង្គ្រោះ​បន្ទាន់​ដោយ​ប្រើ​ស្មា​ត​ហ្វូន​របស់​នាង​។​

​អ្នក​ពន្លត់​អគ្គិភ័យ​ពីរ​នាក់​បាន​ចុះ​ទៅ​ក្រោម ហើយ​បាន​ចង​អ្នកបើកបរ​ជាប់​នឹង​ប្រង់​ការ​។​

​បន្ទាប់ពី​នាង​ទទួលបាន​ជំនួយ​បឋម អ្នក​ពន្លត់​អគ្គិភ័យ​ផ្សេង​ទៀត​បន្ទាប់​មក​បាន​ទាញ​នាង​ឡើង​ទៅ​កន្លែង​សុវត្ថិភាព​៕

​អ្នកបើកបរ​អាយុ ៣៨ ឆ្នាំ​បើកឡាន​ឆ្លាត​ធ្លាក់​ជណ្តើរយន្ត​កាលពី​ថ្ងៃ​ទី​៨​តុលា​