​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រឡេក​មើល​រូបភាព​ទាំងនេះ​មួយ​ភ្លែត អ្នក​ច្បាស់​ជា​យល់ច្រឡំ​ស្មានតែ​ជា​រូបភាព​ពី​រឿងប្រឌិត​បែប​វិទ្យាសាស្ត្រ​។​ប៉ុន្តែ​វត្ថុ​ដូច​ថាសហោះ ដែល​បង្ហាញ​ក្នុង​រូបភាព​​នេះ គឺជា​វត្ថុ​ពិតប្រាកដ​ណាស់​ហើយ​នឹង​ត្រូវ​បាញ់​បង្ហោះ​ទៅ​ទី​អវកាស​ដោយ​ណា​សា​នៅ​ខែក្រោយ​។​

​យាន​ថាសហោះ​ឈ្មោះ LOFTID គ្រោង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា ហើយ​នឹង​ឃើញ​ខែល​ការពារ​កម្តៅ​ដ៏​ធំ​មួយ​នេះ​បាញ់​បង្ហោះ​ចូល​ទៅ​គន្លង​ផែនដី​ទាប​។​

​នៅ​ពេល​នៅ​ទីនោះ វា​នឹង​បំប៉ោង​ខ្លួន មុន​នឹង​ចុះ​មក​ផែនដី​វិញ​។​

​អង្គការ​ណា​សា​សង្ឃឹមថា ការ​ធ្វើតេស្តិ៍​នេះ​នឹង​បង្ហាញ​ពី​របៀប​ដែល​ខែល​ការពារ​កម្តៅ​នេះ​អាច​បន្ថយល្បឿន​យានអវកាស​បាន​គ្រប់គ្រាន់​ដើម្បី​រស់រាន​ជីវិត​ពី​ការ​ចូល​មក​ផ្ទៃ​បរិយាកាស​វិញ​។​

​ប្រសិនបើ​ជោគជ័យ បច្ចេកវិជ្ជា​នេះ​ថ្ងៃ​ណាមួយ​អាច​នឹង​ឱ្យ​មនុស្ស​ចុះចត​លើ​ភព​ព្រះ​អង្គារ​បាន​ដោយ​សុវត្ថិភាព​៕

ថា​សហោះ LOFTID គ្រោង​បាញ់​បង្ហោះ​នៅ​ថ្ងៃទី ១ ខែវិច្ឆិកា