​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កាលពី​ថ្ងៃ​ចន្ទ​ទី​១០​តុលា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បាញ់​មី​ស៊ី​ល​ស្រោច​លើ​អ៊ុ​យក្រែន ជាការ​សងសឹក​ចំពោះ​ការវាយប្រហារ​លើ​ស្ពាន​កឺ​ច​(Kerch) នៅគ្រីម៉េ​។​

​វា​បាន​នាំ​ឱ្យ​អ្នកវិភាគ​បារម្ភ​ថា យុទ្ធនាការ​របស់​រុស្ស៊ី​កំពុង​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​នៃ​ការបង្កើន​ការវាយលុក ខណៈ​កងកម្លាំង​របស់​គាត់​នៅ​ភាគ​ខាងកើត​បាត់បង់​ទឹកដី​ដ៏​ច្រើន​សន្ធឹកសន្ធាប់ សូម្បី​នៅពេលដែល​គាត់​ប្រកាស​កាត់​យក​តំបន់​ដែល​ដណ្តើម​បាន​ក៏ដោយ​។​

​ហើយ​គោល​លទ្ធិ​យោធា​របស់​វិមាន​ក្រឹម​ឡាំង​នៅក្នុង​ករណី​ខ្លះ​អំពាវនាវ​ឱ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​មាន​កម្រិត​មួយ ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​កល​យុទ្ធ​ក្នុង​ការប៉ុនប៉ង “​បង្កើនល្បឿន​”​ដើម្បី​ឆាប់​ពន្លត់​​សង្គ្រាម​នៅ​អឺរ៉ុប​។​

​នោះ​មានន័យថា ប្រសិនបើ​ពូ​ទីន ដែល​កាន់តែ​ទាល់ច្រក មាន​អារម្មណ៍​ថា​គាត់​អស់​ជម្រើស​ក្នុង​ការទទួលបាន​ជ័យជម្នះ អាវុធ​នុយក្លេអ៊ែរ​អាច​ជា​ជំហាន​បន្ទាប់​របស់គាត់​ដើម្បី​យកឈ្នះ​លើ​សមរភូមិ​។​

​វីដេអូ​ខាងក្រោម​នេះ​ពន្យល់​ពី​របៀប​ដែល​អាវុធ​នុយក្លេអ៊ែរ​អាច​នឹង​ត្រូវ​យកមកប្រើ​ដើម្បី​ឆាប់​បញ្ចប់សង្គ្រាម​៕

​អ្នកវិភាគ​បារម្ភ​ថា យុទ្ធនាការ​របស់​រុស្ស៊ី​កំពុង​ឈាន​ចូលដល់​ដំណាក់កាល​ថ្មី​នៃ​ការបង្កើន​ការវាយលុក​ដើម្បី​ឆាប់​ចប់​សង្គ្រាម