ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទសូមសម្តែងនូវការគាំទ្រនិងអបអរសាទរក្នុងសេចក្តីរំភើបរីករាយប្រកបដោយមោទកភាពខ្ពស់ក្នុងឱកាសដែលតុលាការប្រទេសបារាំងសភាទី១៧ នៃតុលាការយុត្តិធម៌ទីក្រុងប៉ារីស បានបញ្ជាក់ក្នុងសំអាងហេតុនៃសាលក្រម នាថ្ងៃទី១០ខែតុលាឆ្នាំ២០២២ផ្ដល់យុត្តិធម៌និងភាពស្អាតស្អំជូនសម្តេចតេជោជាទីគោរពដ៏ខ្ពង់ខ្ពស់និងបានរកឃើញការពិតថាសមរង្ស៊ីពិតជាបានប្រព្រឹត្តអំពើ បរិហារកេរ្ដិ៍ចំពោះ សម្តេចតេជោ ពិតប្រាកដមែន។

ក្នុងលិខិតចូលរួមអបអររបស់កងទ័ពជើងគោកនៅថ្ងៃទី១២ខែតុលានេះបានបញ្ជាក់ទៀតថាសាលក្រមរបស់តុលាការបារាំងនេះ បានបង្ហាញនូវភាពជោគជ័យរបស់ សម្តេចតជោ ដែលទទួលបានការសម្រេចមួយសមស្របតាមបំណងប្រាថ្នារបស់ សម្ដេចតេជោ ដែលចង់ បាននូវយុត្តិធម៌ និងភាពស្អាតស្អំនេះ និងទាត់ចោលការថ្លែងមូលបង្កាច់របស់ជនជាប់ចោទ សម រង្ស៊ី។ ចំពោះបុគ្គល សម រង្ស៊ី វិញត្រូវរងភាពបរាជ័យយ៉ាងធ្ងន់ធ្ងរ ដោយតុលាការបានបញ្ជាក់ថា ពាក្យពេចន៍របស់ខ្លួនគឺការចោទ ប្រកាន់ ដោយគ្មានភស្តុតាង និងជាការបរិហារកេរ្ដិ៍ ហើយត្រូវបង់ខាតចំពោះរាល់ការចំណាយទាំងអស់។
សូមជូនខ្លឹមសារទាំងស្រុង៖