​ដោយ : ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​អាជ្ញាធរ​និង​ជំនាញ ក៏​ដូច​ដៃគូ​អភិវឌ្ឍន៍​បាន​ទ​ទួ​ច​អោយ​ប្រជាជន មហាជន​ទាំងឡាយ​ចូលរួម​សំអាត​សំរាម ថែរក្សា​បរិស្ថាន​ជាប្រចាំ ហើយក៏​ត្រូវ​វេច​ខ្ចប់ ឬ​ទុកដាក់ អោយ​ត្រឹមត្រូវ​ដើម្បីអោយ​លំនៅដ្ឋាន ទីកន្លែង​ធ្វើការ ដងផ្លូវ ភូមិដ្ឋាន ទីក្រុង​ស្អាត មាន​សុខភាព សោភ័ណភាព​ជីវិត​និង​បរិយាកាស​ស្រស់ស្រាយ ។​

​លោក មួន យក់​សាន សមាជិក​ក្រុមប្រឹក្សា​ខេត្តបន្ទាយមានជ័យ​និង​ជា​អនុប្រធាន​យុវជន​អភិវឌ្ឍន៍​ខេត្ត បានលើកឡើង​បែបនេះ ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ​.​រួមមាន​សកម្មភាព​ធ្វើ​អនាម័យ បរិស្ថាន សម្អាត​សំរាម​ពី​សាលាក្រុង តាម​ដង​វិថី​៧​មករា ទៅ​រមនីយ​ដ្ឋា​កំសាន្ត សួន​ស្នេហ៍​ជនបទ ក្នុង​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ និង​នៅ​ផ្លូវ​វ​ជាតិ​លេខ​៥ វាង​ក្រុង​កាលពី​ថ្ងៃទី​១១​និង ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០២២ ៕.mara