សង្គ្រាម​អវកាស​ដ៏​ហិនហោច​របស់​អាមេរិក​អាច​ផ្ទុះឡើង​នៅពេល​អនាគត​ជាមួយ​រុស្ស៊ី​និង​ចិន​

3685
ចែករម្លែក
  • 207
    Shares

សង្រ្គាមនៅពេលអនាគតនឹងប្រហែលជាស្ថិតនៅក្នុងអវកាស ដោយអាមេរិក រុស្ស៊ីនិងចិនជាតួឯក

សង្រ្គាមនាពេលអនាគតនឹងប្រហែលជស្ថិតក្នុងតារាវិថី ហើយរុស្ស៊ីនិងចិនអាចបាញ់បង្ហោះសព្វាវុធអវកាសទំនើប ក្នុងការត្រៀមខ្លួនសំរាប់សមរភូមិនាពេលអនាគត។

យោងតាមប្រមុខទីភ្នាក់ងារចារកម្មយោធាអាមេរិក មហាអំណាចទាំងពីរខាងលើកំពុងស្ថាបនាសព្វាវុធដូច្នេះ។

ឧត្តមសេនីយ៍ឯក រ៉ូប៊ឺត អាសលី ជានាយកនៃទីភ្នាក់ងារស៊ើបការណ៍យោធាអាមេរិក

ឧត្តមសេនីយ៍ឯក រ៉ូប៊ឺត អាសលី បានហៅប្រទេសទាំង២ថាជា”គូប្រជែង” និងបានអះអាងថាសព្វាវុធដូច្នេះត្រូវបានត្រៀមជាស្រេចសំរាប់អនាគតដ៏ខ្លី។

ឧត្តមសេនីយ៍ឯក រ៉ូប៊ឺត អាសលី ជានាយទាហានស៊ើបការណ៍ម្នាក់ដែលបានបំរើការនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់និងសារ៉ាជេវ៉ូ។ឥឡូវ នាយកទីភ្នាក់ងារស៊ើបការយោធារូបនេះបាននិយាយនៅជំនួបកំពូលអំពីបច្ចេកវិទ្យាយោធាមួយនៅក្រុងវ៉ាស៊ីនតោន។

លោកថា ប្រទេសទាំងនេះកំពុងអភិវឌ្ឍលទ្ធភាពធ្វើអោយគាំងផ្កាយរណបទាំងពីទីតាំងវាយប្រហារលើដីនិងក្នុងអាកាស។”បច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងហើយ។វានឹងត្រូវយកទៅប្រើនៅពេលអនាគតដ៏ខ្លី”។

ការអះអាងរបស់ឧត្តមសេនីយ៍រូបនេះ បញ្ជាក់កាន់តែច្បាស់ថែមលើរបាយការណ៍ស្រពិចស្រពិលរបស់អាមេរិកមួយដែលថា”រុស្ស៊ីនិងចិនបន្តបាញ់បង្ហោះផ្កាយរណបពិសោធន៍ដែលធ្វើសកម្មភាពដ៏ស្មុគស្មាញក្នុងតារាវិថី ដោយយ៉ាងហោចណាស់ផ្កាយរណបខ្លះមានគោលដៅសាកល្បងសមត្ថភាពប្រឆាំងអវកាស។បច្ចេកវិទ្យាខ្លះជាមួយនឹងកម្មវិធីសំរាប់សន្តិភាព ដូចជាការត្រួតពិនិត្យ ការបន្ថែមឥន្ធនៈនិងការជួសជុល ក៏អាចប្រើប្រឆាំងនឹងយានអវកាសគូសត្រូវ”។

បើតាមមន្រ្តីអាមេរិករូបនេះ ទោះជាមិនមានការអះអាងផ្លូវការពីចិនឬរុស្ស៊ីពាក់ព័ន្ធកម្មវិធីសង្រ្គាមអវកាសក៏អាកប្បកិរិយាមិនធម្មតាបង្ហាញថាពួកគេអាចបាននិងកំពុងធ្វើការងារលើបច្ចេកវិទ្យានេះអស់ពេលមួយរយៈមកហើយ។

កងទ័ពអាកាសអាមេរិកបាននិងកំពុងធ្វើការពិសោធន៍យានX-37B Orbital Test Vehicle តាំងពីឆ្នាំមុនមក

អាមេរិកក៏កំពុងធ្វើការលើសព្វាវុធអវកាសផ្ទាល់ខ្លួនផងដែរ គឺយានសាកល្បងX-37B Orbital Test Vehicleត្រូវបានស្ថាបនារួចហើយនិងកំពុងសាកល្បង។ក្រៅពីយាននេះ អាមេរិកកំពុងផលិតកាំជ្រួចលឿនជាងសម្លេងសំរាប់ប្រឆាំងវត្ថុនៅក្នុងតារាវិថី។

កាំជ្រួចលឿនជាងសម្លេង X-51A Waverider របស់Boeingបច្ចុប្បន្នកំពុងត្រូវផលិតឡើង។

ឧត្តមសេនីយ៍ អាសលី បានព្រលយពាក្យថា អាមេរិកអាចបង្ខំអោយអភិវឌ្ឍបច្ចេកវិទ្យានេះបន្ថែម ខណៈប្រទេសដទៃទៀតបន្តធ្វើអោយមានការរីកចំរើនក្នុងវិស័យសង្រ្គាមអវកាស។

កងកម្លាំងអវកាសក៏ស្ថិតក្នុងរ៉ាដារបស់ប្រធានាធិបតីត្រាំ ដោយនៅខែមិថុនា ឆ្នាំ២០១៨នេះ​លោកបាននិយាយថា” យើងកំពុងមានកងកម្លាំងអាកាស ហើយយើងនឹងមានកងកម្លាំងអវកាសផងដែរ ដាច់ពីគ្នាតែស្មើគ្នា”៕ដោយ៖វាសនា

ត្រាំទើបបញ្ជាអោយបង្កើតកងកម្លាំងអវកាសបន្ថែមលើកងកម្លាំងដែលមានសព្វថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម