ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ឆក់​កាបូប​

1457
ចែករម្លែក

ភ្នំពេញ​: ជនសង្ស័យ​ចំនួន​២​នាក់​ដែល​ពាក់ព័ន្ធ​ករណី​ឆក​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​សង្កែ សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ឫស្សីកែវ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១១​ព្រឹក នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ម្តុំ​មុខ​រោងចក្រ​ទឹកដោះគោ ផ្លូវ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក​ការ​បូ​ប​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​មកដល់​ចំណុច​មុន​សាលា​អន្តរជាតិ​គង់​រ៉េ​ន ផ្លូវជាតិ​លេខ​៥​នៅ​ភូមិ សាមគ្គី​រួច​ជិះ​គេចខ្លួន​បាន​ប្រហែល​១០០​ម៉ែត្រ ក៏​ដួល​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន នៅត្រង់ចំណុច​ក្បែរ​រោងចក្រ​ទឹកដោះគោ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​នោះ​ ១.​ឈ្មោះ ហេង​សំបូរ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ​មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ២.​ឈ្មោះ ចាន់ ពិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ​មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​លេខ​៥៥​ផ្លូវ បេតុង​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ មានឈ្មោះ​ម៉ម​ស្រីរ័ត្ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ​ ​មាន​ទីលំនៅ ផ្ទះ​លេខ​១២៥ បេតុង​ក្រុម​១៤​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ប្រភពពី​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា នៅមុន​កើត​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ បាន​ឆ្លើយ​សារភាពថា ពួកគេ​បាន​ជិះ​ម៉ូតូ មកពី​ផឹក​កាហ្វេ​នៅ​ម្តុំ​ផ្សារ​សាំ​ហាន់​កាត់​តាម​ផ្សារ​សាមគ្គី ចេញ​ម​ផ្លូវជាតិ​លេខ​៥ រួច​បត់​ស្តាំ​ទៅខាង​ត្បូង​(​ទៅខាង​ស្ពាន​ជ្រោយចង្វារ​) លុះ​ជិះ​មកដល់​ត្រង់ចំណុច​មុខ​សាលា​អន្តរជាតិ​គង់​រ៉េ​ន ពួកគេ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ជនរងគ្រោះ បានសម្រេច រួច​ជិះ​គេចខ្លួន​បាន​ប្រហែល​១០០​ម៉ែត្រ ក៏​ដួល​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​នាំមក​សួរនាំ​នៅ​ប៉ុស្តិ៍​ឫស្សីកែវ ។​

​បច្ចុប្បន្ន ជនសង្ស័យ​២​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​ ដោយ៖ ម៉េងសែ

ទីតាំងផ្សាយពាណិជ្ជកម្ម