​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយថា ត្រី​បា​ឡែន​ចំនួន ៤៧៧ ក្បាល​បាន​ងាប់ បន្ទាប់​ពី​ជាប់គាំង​នៅលើ​ឆ្នេរ​ដាច់ស្រយាល​នូវែ​លសេ​ឡង់​ចំនួន​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

​លោក ដារិន ហ្គ្រោ​វើ (Daren Grover) មកពី​អង្គការ​សប្បុរសធម៌​ជួយសង្គ្រោះ​ឈ្មោះ Project Jonah បាន​និយាយថា គ្មាន​បា​ឡែន​ជាប់គាំង​ណាមួយ​អាច​ត្រឡប់​ចូល​សមុទ្រ​វិញ​បាន​ទេ​ហើយ​​បា​ឡែន​ទាំងអស់​បាន​ងាប់​តាម​ដំណើរ នៅក្នុង​ការបាត់បង់ “​ដ៏​សោកសៅ​”​។​

​ត្រី​បា​ឡែន​ប្រភេ​ទ​បា​ឡែន​កដប​(​បាន​ឡែនតូច​)​បាន​មក​ជាប់គាំង​លើ​ឆ្នេរ​ខ្សាច់​ដោយ​ខ្លួនឯង​នៅលើ​កោះ​ឆា​ថា​ម (Chatham) ដែលជា​ជម្រក​របស់​មនុស្ស​ប្រហែល ៦០០ នាក់​និង​ស្ថិតនៅ​ចម្ងាយ​​ប្រហែល ៨០០ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​នៃ​កោះ​សំខាន់ៗ​របស់​នូវែ​លសេ​ឡង់​។​

​នាយកដ្ឋាន​អភិរក្ស​បាន​និយាយថា ត្រី​បា​ឡែន​ចំនួន ២៣២ ក្បាល​បាន​ជាប់គាំង​ខ្លួន​វា​កាលពី​ថ្ងៃ​សុក្រ​នៅឯ​ឆ្នេរ​ទូ​ពួនជី (Tupuangi) និង ២៤៥ ក្បាល​ទៀត​នៅឯ​ឆ្នេរ​វ៉ៃ​ហៀ (Waihere) កាលពី​ថ្ងៃ​ចន្ទ​។​

​ការ​ងាប់​ដ៏​ច្រើន​នេះ​កើតឡើង​ពីរ​សប្តាហ៍​បន្ទាប់ពី​ត្រី​បា​ឡែន​ប្រហែល ២០០ ក្បាល​បាន​ងាប់​នៅក្នុង​ប្រទេស​អូស្ត្រាលី​បន្ទាប់ពី​បាន​ជាប់គាំង​នៅ​លើ​ឆ្នេរ​ដាច់ស្រយាល​ឈ្មោះ ថា​ស្មេ​នៀន (Tasmanian)៕

​ត្រី​បា​ឡែន​ចំនួន ៤៧៧ ក្បាល​បាន​ងាប់ បន្ទាប់​ពី​ជាប់គាំង​នៅលើ​ឆ្នេរ​ដាច់ស្រយាល​នូវែ​លសេ​ឡង់​ចំនួន​ពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​