ដោយៈ គង់​ហេង​/ កំពង់ចាម​៖ បី​ថ្ងៃ នៃ​ការអបអរសាទរ​ពិធីបុណ្យ​ចេញ​ព្រះវស្សា ដែល​ប្រព្រឹត្តទៅ​នៅ​ក្រុង​កំពង់ចាម ដែលមាន​ពិធី​ប្រណាំងទូក ង បណ្តែតប្រទីប ដុត​កាំជ្រួច និង​តាំង​ពិ​ព័រ​ណ៌ មាន​ភ្ញៀវទេសចរ​មក​ចូលរួម​លេង​កម្សាន្ត​ប្រមាណ​ជិត ៤០​ម៉ឺន នាក់​។​

​តាម​របាយការណ៍​រប​ស់​ខាង​មន្ត្រី​ទេ​ចរណ៍ ខេត្តកំពង់ចាម​បានបញ្ជាក់​ថាៈ ក្នុងនោះ​នៅ​ថ្ងៃ​ដំបូង ថ្ងៃទី​៩ ខែតុលា មាន​ភ្ញៀវ​ចូលរួម​កម្សាន្ត​ចំនួន ៦៨.៨៩៥ នាក់ មាន​ភ្ញៀវ​បរទេស​ចំនួន ១៦៨ នាក់​, ថ្ងៃទី​១០ ខែតុលា ចំ​ថ្ងៃបុណ្យ​ចេញ​ព្រះវស្សា​មាន​ភ្ញៀវ​ចំនួន ២៤៨.០២៥ នាក់ មាន​ភ្ញៀវ​បរទេស​ចំនួន ៣១១ នាក់ និង​ថ្ងៃ​បញ្ចប់​ថ្ងៃទី​១១ ខែតុលា មាន​ភ្ញៀវ​ចំនួន ៧២.០៧៧ នាក់ ភ្ញៀវ​បរទេស​ចំនួន ១៨២ នាក់​។​

​សូមបញ្ជាក់ថា ការរៀបចំ​ពិធី​ប្រណាំង​ទូកង បណ្តែតប្រទីប ដុត​កាំជ្រួច និង​តាំង​ពិ​ព័រ​ណ៌ ដើម្បី​អបអរ​បុណ្យ​ចេញ​ព្រះវស្សា​ឆ្នាំ​២០២២ ដែលនាំឱ្យ​មាន​ភ្ញៀវ​ចូលរួម​កម្សាន្ត​យ៉ាងច្រើន​កុះករ​ចំនួន ៣៨៨.៩៩៧ នាក់ គឺ​រៀបចំឡើង ដោយ​រដ្ឋបាល​ខេត្តកំពង់ចាម​៕​

ភ្ញៀវជិត ៤០ម៉ឺន នាក់មកចូលរួមលេងកម្សាន្តបុណ្យចេញព្រះវស្សានៅក្រុងកំពង់ចាមរយៈពេលបីថ្ងៃ។