ដោយ​៖ តារា​រិ​ទ្ធ / ភ្នំពេញ​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​កិច្ច ប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២ (2nd ASEAN WOMEN LEADERS’ SUMMIT 2022) ធ្វើឡើង​ដោយផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ នៅ​វិមាន​សន្តិភាព (​ទីស្ដីការ​នាយក រដ្ឋមន្ត្រី​) នា​រសៀល​ថ្ងៃទី ១២ ខែតុលា​នេះ​ថាៈ ដោយ​ស្ត្រី គឺជា​ស្នូល​នៃ គ្រួសារ និង​សហគមន៍ «​បើ​ស្ត្រី​រឹងមាំ​,​គ្រួសារ​និង​សហ គម​ន៍​អាស៊ាន​របស់​យើង ក៏​រឹងមាំ ដូចគ្នា​ដែរ​» ។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថាៈ ក្នុងន័យនេះ ការលើកកម្ពស់​សហគ្រិន​ភាព​របស់​ស្ត្រី គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់ ដែល​អាច​ផ្តល់ និង​បង្កើន​ឱកាស​ដល់​ស្ត្រី ក្នុងការ​ចូលរួម នៅក្នុង​សក ម្ម​ភាព​សេដ្ឋកិច្ច ដើម្បី​លើកកម្ពស់​ជីវភាព​រប​ស់​ខ្លួន និង​គ្រួសារ ក៏ដូចជា ការចូលរួម​ក្នុងការ​អភិវឌ្ឍ និង​ការធ្វើសមាហរណកម្ម សង្គម​-​សេដ្ឋកិច្ច​អាស៊ាន របស់​យើង ឱ្យ​កាន់​តែមាន​ភាពប្រសើរឡើង ។​

​សម្តេច​តេ​ជោ បាន​បន្តថាៈ ដើម្បីឱ្យ​ស្ត្រី អាច​ចូលរួម​ក្នុង​សកម្មភាព សង្គម​-​សេដ្ឋកិច្ច បាន​យ៉ាង​ពេញលេញ និង​ទូលំទូលាយ​, ការពង្រឹង​សមត្ថភាព និង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច របស់​ស្ត្រី គឺជា​កត្តាចាំបាច់ និង​មិនអាច​ខ្វះ​បាន ។ ក្នុងន័យនេះ រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស អាស៊ាន​ទាំងអស់ មាន​កាតព្វកិច្ច ធានា​ឱ្យបាន​នូវ​សមភាព​សម្រាប់​ស្ត្រី ក្នុងការ​ទទួលបាន ការអប់រំ ការបណ្ដុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​, ភាពជា​ម្ចាស់​លើ​ការគ្រប់គ្រង​ធនធាន ហិរញ្ញវត្ថុ​, សិទ្ធិ​ចូលរួម​ក្នុងការ​ស​ម្រេ ច​ចិត្ត និង​ភាពជា​អ្នកដឹកនាំ ដើម្បីឱ្យ​ស្ត្រី​គ្រប់រូប មានឱកាស​ពេញ លេញ ទាំង​ក្នុង​ទិដ្ឋភាព​សង្គម​-​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម និង ទិដ្ឋភាព​នយោបាយ ។​

សម្តេច​តេ​ជោ ហ៊ុន សែន ជឿជាក់​យ៉ាង​មុតមាំ​ថាៈ កិច្ចប្រជុំ​កំពូល​ស្ត្រី​អាស៊ាន​លើក​ទី​២ នា​ថ្ងៃនេះ នឹង​បន្ត​ក្លាយជា​វេទិកា សម្រាប់​ការ​បំផុស និង​ជំរុញ​ទឹកចិត្ត​ដល់​ស្ត្រី នៅក្នុង​តំបន់ អាស៊ាន ។​

​សម្តេច​សូម​លើកទឹកចិត្ត​ឱ្យ​អាស៊ាន បន្ត​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ដើម្បី​ជា​សក្ខីភាព​នៃ​ការប្ដេជ្ញាចិត្ត របស់​ថ្នាក់​ដឹក នៃ​បណ្តា​ប្រទេស​អាស៊ាន នៅ ក្នុង​បុព្វហេតុ នៃ​ការសម្រេច​ឱ្យបាន នូវ​សមភាព​យេនឌ័រ នៅក្នុង​ប្រទេស និង​ក្នុង​តំបន់ ។ ជាពិសេស សម្តេច​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សេចក្ដីថ្លែងការណ៍ ស្ដីពី​«​ការកសាង​អ​នា គ​ត​ប្រកបដោយ​ចីរភាព បរិ​យាប​ន្ន និង កាន់តែ​រឹងមាំ​៖ ការ​បំផុស​សហគ្រិនភាព​រប​ស់​ស្ត្រី នៅក្នុង​អាស៊ាន​» ដែល​បាន​ពិភាក្សា នា​ថ្ងៃនេះ នឹង​ទទួល​បាន​ការគាំទ្រ និង​ការអនុម័ត នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៤០ និង​ទី​៤១ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២២ ខាងមុខ៕/V​