ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖បុរសត្រូវវិនិយោគឲ្យស្រ្តី ការវិនិយោគឲ្យស្ត្រី ជួយស្ត្រីគឺ ជួយខ្លួនឯង នេះគឺជាទស្សនៈទានដែលខ្ញុំបានបញ្ចេញនៅក្នុងក្របខណ្ឌនៃកម្ពុជា។សម្តេចបន្តថាយើងត្រូវបានចង្អុលបង្ហាញថាបើមិនជួយស្ត្រីទេគឺធ្វើបាបខ្លួនឯងតែម្ដងអញ្ចឹង ការដែលជួយស្រ្តីគឺជួយខ្លួនឯង ។

សម្តេចតេជោបានអរគុណចំពោះលោកស្រីតំណាងឲ្យលោកនាយករដ្ឋមន្រ្តី លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី ដែលបានលើកឡើងរំលេចអំពីតួនាទីបុរសក្នុងការជួយដល់ស្រ្តី ផងដែរដែលបុរសគឺជាដៃគូរបស់ស្ត្រី ។ សម្តេចបន្តថាអរគុណណាស់ដែលបានរំលឹកដល់តួនាទីរបស់បុរសព្រោះយើងក៏ខំស្ដាប់ដែរដោយ សារតែយើងបានខិតខំចូលរួមដើម្បីកសាង ប្រទេសដែល ប៉ុន្តែយើងនិយាយពីតួនាទីស្រ្តីភ្លេចតួនាទីបុរសក៏វាមិនកើត ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ នារសៀលថ្ងៃទី១២ខែតុលានេះបានលើកឡើងថា៖ការទទួ លស្គាល់ភាពចាំបាច់ នៃការពង្រឹងសហគ្រិនភាពនិងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រីគឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ ៕