ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ នៅថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០២២នេះ​​ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា​ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តព្រះវិហារ (ស.អ.ក.)​ បានអញ្ជើញដឹកនាំ ក្រុមការងារ​ ស.អ.ក.​ ខេត្ត​ និងស្រុក​ រួមជាមួយអជ្ញារធរមូលដ្ឋាន ចុះជួយសាងសង់ផ្ទះ​ ១ខ្នង​ ទំហំ​៥ ម៉ែត្រ គុណនឹង ​៦ ម៉ែត្រ ជូនដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាព ក្រីក្រ​ខ្វះខាតគ្មានផ្ទះរស់នៅ​។

គ្រួសារដែលទទួលបានផ្ទះ មានឈ្មោះ​ យង់ ស៊ីផន ភេទស្រី អាយុ​៦៥ឆ្នាំ នៅភូមិឆែបលិច​ ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ​។

គួរបញ្ជាក់ថា ផ្ទះដែលត្រូវបានសាសង់ជូននាពេលនេះ គឺជា​អំណោយដ៏ថ្លៃថ្លា​របស់ សម្ដេចអគ្គមហា​សេនា​បតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​។

ក្នុងឱកាសនោះដែរ លោកប្រធានសមាគមអតីតយុទ្ធជនខេត្ត បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសួសុខទុក្ខពីសំណាក់ សម្ដេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ស្រទាប់វណ្ណៈ ជូនដល់ក្រុមគ្រួសារដែលទទួលបានផ្ទះថ្មីនេះផងដែរ។ ទន្ទឹមនោះ លោកប្រធាន បានឧបត្ថម្ភសម្ភារមួយចំនួន ដែលជា​អំណោយរបស់លោកឧត្ដមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត​អគ្គមេបញ្ជាការរងនៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​ និងលោកស្រី ជូនដល់គ្រួសារអតីតយុទ្ធជន​រួមមាន​អង្ករ​ ៣០គីឡូក្រាម)​ មី​២កេស​ត្រីខ​ ២យួរ និងប៊ីចេង​២កញ្ចប់ ទុកសម្រាប់ដោះស្រាយជីវភាពមួយរយៈពេល៕ V / N