ខែមិថុនាគ្រោះថ្នាក់​ចរាចរ​សម្លាប់​មនុស្ស ១៣២ នាក់និង​របួស ៣៧៣ នាក់​,មួយឆមាស ស្លាប់ ៩៣០ នាក់និង​របួស ២៣៩៩ នា

1119
ចែករម្លែក

ដោយៈ ម៉េង​ឆៃ​,​សាវ​រក្ស​/​ភ្នំពេញៈ របាយការណ៍​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក រយៈពេល ៣០ ថ្ងៃ គិតពី​ថ្ងៃទី​០១-៣០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទូទាំងប្រទេស កើតឡើង ២៤៣ លើក បណ្តាល​ឲ្យ​ស្លាប់ ១៣២ នាក់ និង​របួស ៣៧៣ នាក់ ( របួសធ្ងន់ ១៩៨ នាក់ )​។ បើ​ធៀប​នឹង​ខែឧសភា គ្រោះថ្នាក់​ចរាចរ​នៅ​ខែមិថុនា បាន​ថយចុះ​ចំនួន​គ្រោះថ្នាក់​ចរាចរ​និង​ចំនួន​អ្នកស្លាប់ តែ​អ្នករបួស កើនឡើង​។​

​របាយការណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ ខែមិថុនា បង្ហាញថា ក្នុងចំណោម​អ្នកស្លាប់ ១៣២ នាក់ មាន​អ្នកធ្វើ​ដំណើរ​​តាម​ម៉ូតូ ចំនួន ១០៤​នាក់ ហើយ​មិន​ពាក់មួក​សុវត្ថិភាព មាន​ចំនួន ៨១​នាក់​។​

ទិដ្ឋភាព​មួយ​នៃ​គ្រោះថ្នាក់​ចរាចរ​នៅ​ផ្លូវជាតិ​លេខ​៤​ក្នុង​ខែមិថុនា​នេះ​(​រូបថត​epa)

​របាយការណ៍​ដដែល លើកឡើងថា មូលហេតុ​គ្រោះថ្នាក់​ចរាចរ នៅ​ខែមិថុនា​នេះ កើតឡើង​ច្រើនជាងគេ ដោយ​សារ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ ( ១០០ លើក ) ស្រវឹង ( ១០​លើក​) ប្រជែង (៣៣​លើក​) មិន​ប្រកាន់​ស្តាំ ( ៣១​លើក​) មិន​គោរព​សិទ្ធិ ( ៣២​លើក​) បត់​គ្រោះថ្នាក់ (២៤​លើក​) កត្តា​យាន (១០​លើក​) ងងុយដេក (៣​លើក​​​)​។ ក្នុងនោះ យាន​ខូចខាត រួមមាន​៖ ម៉ូតូ ២៣៥ គ្រឿង រថយន្ត​តូច ១៣១ គ្រឿង រថយន្ត​ធំ ៧៣​គ្រឿង យាន​​ផ្សេងៗ ២៣​គ្រឿង និង​ថ្មើរជើង​រងគ្រោះ ១៤​នាក់​។​

​របាយការណ៍ ដដែល​ក៏បាន​បង្ហាញ​ពី​រាជធានី​ខេត្ត ដែល​គ្រោះថ្នាក់ និង​រងគ្រោះ​ច្រើនជាងគេ នៅក្នុង​ខែមិថុនា រួមមាន​៖ ភ្នំពេញ ៥៥​លើក ត្បូងឃ្មុំ ៥​លើក សៀមរាប ៥​លើក ព្រះសីហនុ ១៥​លើក កំពង់ធំ ៩​លើក តាកែវ ៨​លើក កំពង់ស្ពឺ ៨​លើក ព្រៃវែង ១០​លើក និង​ខេត្តកំពង់ឆ្នាំង ៥​លើក​។​

​ ​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​របស់​នា​យក​ដ្ឋា​នន​គរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ បង្ហាញថា គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៨ ពោលគឺ​ឆមាស​ទី​១ ឬ​រយៈពេល ៦​ខែ ក្នុងឆ្នាំនេះ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានកើត​ឡើង ១៦៣៣ លើក បណ្តាល​ឲ្យ​ស្លាប់ ៩៣០ នាក់ និង​របួស ២៣៩៩ នាក់​៕មន

ទីតាំងផ្សាយពាណិជ្ជកម្ម