ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទិន្នន័យលម្អិតនៃស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ៥:០០នាទី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ប៉ះពាល់មនុស្ស កើនឡើងពីជាង ៥ ម៉ឺននាក់ ដល់ ៦៣.៨១៦ នាក់ ឬ ១៥.០៧៤ គ្រួសារ , ជម្លៀសកើនពី ១.០០០ គ្រួសារ ដល់ ១.៤៣១ គ្រួសារ, សត្វពាហនៈ ២.៨៦៧ ក្បាល , ស្រូវជាង ៣៦.០៥៩ ហិកតា ខូចខាត ៥.៦៤៦ ហិកតា។

យោងមន្ត្រីលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីរដ្ឋបាល ខេត្តបន្ទាមានជ័យ បានឱ្យរស្មីកម្ពុជាដឹង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថាៈ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ បានប៉ះពាល់កើនពីចំនួន ៨ ដល់ ៩ ស្រុក ក្រុង ឃុំ សង្កាត់ពី ៤៧ ដល់ ៤៩ ឃុំ/សង្កាត់ និង ២៧៨ ភូមិ។

ក្នុងនោះ គ្រួសាររងផលប៉ះពាល់ សរុបពីចំនួនជាង ១,៣ ម៉ឺនគ្រួសារ ស្មើមនុស្សរាយ​ ៥៧,០៣០ នាក់ កើនដល់ ១៥.០៧៤ គ្រួសារ/ខ្នងផ្ទះ មនុស្សរាយចំនួន ៦៣.៨១៦ នាក់/ស្រី ៣២.៧០៨ នាក់, ជម្លៀសទៅទីទួលសុវត្ថិភាព ពីចំនួន ១.០០០ គ្រួសារ /មនុស្ស រាយ ៤.០៤២ នាក់ កើនដល់ ១.៤៣១ គ្រួសារ មនុស្សរាយចំនួន ៥.៨៨០ នាក់ /ស្រី ៣.០៤៥ នាក់ /កុមារ១.៤៩៣នាក់ ។ លង់ទឹក(ជំនន់) ស្លាប់៤នាក់ (និងលង់ទឹកដែរ តែមិនមែនជំនន់ មិនរាប់បញ្ចូល) ប៉ះពាល់ដំណាំស្រូវ ៣៦.០៥៩ ហិកតា កើនដល់ ៣៦.០៥៩ ហិកតា ដំឡូងមី ២.៨៩៩ ហិកតាដដែល , ដំណាំរួមផ្សំ ១២៨ ហិកតាដដែល សត្វពាហនៈ ២.៨៦៧ ក្បាលដដែល ។

ចំពោះសាលារៀន ប៉ះពាល់ ៧៥ (ផ្អាកដំណើរការ ៤៥ ) ដដែល វត្ត៣៨ដដែល មណ្ឌលសុខភាព ៧ ដដែល។ ប៉ុន្តែទឹកហូរកាត់ផ្លូវពី ៦៣១ ខ្សែ មានប្រវែង ៣៦៤.១៩២ ម៉ែត្រ កើនដល់ ៨០២ ខ្សែ ប្រវែង ៤០៦.២៩៥ ម៉ែត្រ ៕ V / N