ភ្នំពេញ៖ កូនប្រុសរបស់នាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ គឺលោក ឌី វិជ្ជាបាន អំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការបារាំង ពិសេសក្រុមមេធាវីប្រទេសកម្ពុជា និងក្រុមមេធាវីប្រទេសបារាំង ដែលបានបំពេញភារកិច្ចជោគជ័យក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរូបលោក ពាក់ព័ន្ធនឹងការចោទប្រកាន់ ញុះញង់របស់ទណ្ឌិតរត់ចោលស្រុក សម រង្ស៉ី។

យោងតាមសារលិខិតមួយរបស់លោក ឌី វិជ្ជា គឺបានបញ្ជាក់ថា ក្នុងនាមខ្លួនលោកជាកូនប្រុសរបស់អតីតអគ្គស្នង ការនគរបាល​ជាតិនាយឧត្តមសេនីយ៍ហុកឡងឌីថ្ងៃនេះសូមឆ្លៀតឱកាសជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា បន្ទាប់ពីការរង់ចាំអស់រយៈពេល០៣ឆ្នាំ គឺចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៩ដែលលោកបាន ពិភាក្សាជាមួយមេធាវី ដើម្បីប្ដឹងបុគ្គល សម រង្ស៉ី ចំពោះការនិយាយផ្សព្វផ្សាយព័ត៌មានប្រឌិតអំពីមូលហេតុនៃការ សម្លាប់របស់ឪពុកបង្កើតរបស់លោករួមទាំងការលើកឡើងថាលោកមានរៀបចំផែនការសងសឹកដែលជាគំនិតដ៏រវើរវាយរបស់ សម រង្ស៉ី ខ្លួនឯងនោះ ការប្រឌិតរឿងដែលមានលក្ខណៈញុះញង់ និងចរិតនយោបាយរបស់ សម រង្ស៉ី ជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានសាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសាលក្រមចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ទាត់ចោលការអះអាងរបស់ សម រង្ស៉ី ដែលគ្មានភស្តុតាងជាក់លាក់។

ជាមួយគ្នានេះ លោក ឌី វិជ្ជា បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតុលាការប្រទេសបារាំងពិសេសក្រុម មេធាវីប្រទេស​កម្ពុជានិងក្រុមមេធាវីប្រទេសបារាំងដែលបានបំពេញភារកិច្ចជោគជ័យក្នុងការនាំយកភាពសច្ចៈ និងស្អាតស្អំ ជូនសម្ដេចតេជោ និងរូបលោក។

លោកឌី វិជ្ជា បានបញ្ជាក់ថាជាការពិតណាស់ឪពុកបង្កើតរបស់លោកបានទទួលមរណភាពដោយសារការធ្លាក់ឧទ្ធម្ភាគចក្រ​បន្ទាប់ពីបានហោះចូលតំបន់ដែលមានធាតុអាកាសមិនល្អដែលនាំឲ្យការបញ្ជាចុះចតភ្លាមៗមិនអាចគ្រប់គ្រងបាន។ ក្នុងនាមខ្ញុំដែលជាអ្នកមានជំនាញបើកឧទ្ធម្ភាគចក្រម្នាក់ដែរនោះ។
លោកដឹងអំពីកត្តាអាកាសធាតុទាំងនោះ ហើយក៏បានអានរបាយការណ៍ជំនាញរបស់ក្រុមអ្នកបច្ចេកទេស ស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ (Air Accident Investigation)របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា (SSCA) ផងដែរ។

លោកបានបន្តថា ទាក់ទិនទៅនឹងសេចក្តីសម្រេចរបស់តុលាការប្រទេសបារាំងនេះមជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជា ប្រជាពលរដ្ឋទូទៅ មានការងឿងឆ្ងល់ចំពោះការផ្សព្វផ្សាយរបស់ សម រង្ស៉ី ដែលអះអាងថាខ្លួនជាអ្នកឈ្នះ!!! តើ សម រង្ស៉ី ឈ្នះអ្វី???

ខាងក្រោមនេះ លោកឌី វិជ្ជា សូមដកស្រង់នូវចំណុចខ្លះៗ នៃសាលក្រមរបស់សាលាដំបូងទីក្រុងប៉ារីស ប្រទេសបារាំង ជូនជាការពិចារណា៖

១៖ ពុំមានភស្តុតាងជាក់លាក់ណាមួយ ដែល សម រង្ស៉ី បានផ្ដល់ឲ្យតុលាការ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនថា មូលហេតុនៃឧប្បទ្ទវហេតុ កើតឡើងដោយសារការបំផ្ទុះគ្រាប់បែកនោះទេ « SAM Rangsi n’apporte pas d’élément précis venant démontrer sa thèse selon laquelle la cause de l’accident serait une explosion et non des intempéries » ។

២៖ ការចោទប្រកាន់ថា សម្ដេចតេជោជាអ្នកបង្គាប់បញ្ជា ឲ្យមានការធ្វើឃាតដែលមានចរិតនយោបាយទាំង០២ ករណីខាងលើ និងថាបានធ្វើការបិទបាំងកាលៈទេសៈនៃការធ្វើឃាតនេះ គឺជាការធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្តឹងរដ្ឋប្បវេណី […] ដូច្នេះ ការនិយាយចោទប្រកាន់នេះត្រូវចាត់ទុកថាជាការ បរិហាកេរ្តិ៍សម្ដេចតេជោ […] L’imputation visant HUN Sen d’être le commanditaire de deux assassinats politiques et d’avoir cherché à en dissimuler les circonstances est, par nature, attentatoire à l’honneur et à la réputation de la partie civile, dès lors que les faits ainsi décrits sont susceptibles d’être pénalement qualifiés de complicité d’assassinat par instigation, soit d’avoir participé à l’un des crimes les plus sévèrement réprimé par le code pénal français, celui-ci étant puni, au terme de l’article 221-3 dudit code de la réclusion criminelle à perpétuité. […] Ils seront donc considérés comme diffamatoires à 1’égard de HUN Sen, ce qui n’était du reste pas contesté en défense. » ។

៣៖ក្នុងលក្ខខណ្ឌទាំងនេះការកាត់ទោសផ្នែកព្រហ្មទណ្ឌអាចនឹងប៉ះពាល់យ៉ាងជាក់ស្តែងដល់វិសមមាត្រនៃសិទ្ធិសេរីភាពបញ្ចេញ​មតិ រវាងដើមបណ្ដឹង និងជនជាប់ចោទ ដែលត្រូវបានការពារដោយមាត្រា ១០នៃអនុសញ្ញា អឺរ៉ុបស្តីពីសិទ្ធិមនុស្ស ដូចនេះ លោក សម រង្សី នឹងទទួលបាននូវការអនុគ្រោះឲ្យរួចផុតពីបទចោទទាំងពីរ។ « Dans ces conditions, il apparaît qu’une condamnation pénale porterait une atteinte manifestement disproportionnée au droit à la liberté d’expression protégé par l’article 10 de la Convention européenne des droits de l’Homme. SAM Rangsi sera donc renvoyé des fins de la poursuite. » ។

៤៖ មិនដែលស្គាល់ ឌី វិជ្ជា សោះ ក៏ប៉ុន្តែបានដាក់ខ្លួនជា ឌី វិជ្ជា គិតចង់ស្វែងរកយុត្តិធម៌ «Je n’ai jamais connu DY Vichea mais je me suis mis à sa place, je me suis dit que si quelqu’un avait tué mon père, je lui demanderais justice, ce n’est pas de la diffamation, je me demande même pourquoi il invente ce procès contre moi. C’est dans la tête si je lui impute des pensées. » ។

លោក ឌី វិជ្ជា បានបន្ថែមថា តាមរយៈសម្រង់ខ្លឹមសារខ្លះៗ នៃសាលក្រមខាងលើ គឺច្បាស់ណាស់ថា សម រង្ស៉ី ជាអ្នកនយោបាយទុច្ចរិតគ្មានសច្ចធម៌គុណធម៌រវើរវាយភូតកុហកបោកប្រាស់និងជាអ្នកនយោបាយពោរពេញដោយគំនុំបុគ្គលគំនិតសងសឹកនិងចូលចិត្តប្រឌិតសាច់រឿងញុះញង់បំបែកបំបាក់និងបង្កចលាចលតាមអារម្មណ៍រវើរវាយរបស់ខ្លួន។វាជារឿងដ៏គួរឱ្យអស់សំណើចដែលមនុស្សចាស់ចំណាស់នេះហើយនៅតែមានចរិតនិងចិត្តគំនិតបែបនេះ។

លោកបន្តថា៖ «ចាប់តាំងពីខ្ញុំដឹងក្ដីពេលណា ខ្ញុំបានដឹងថាឪពុករបស់ខ្ញុំបានចេញទៅធ្វើសង្គ្រាមជាមួយ សម្ដេចតេជោ ដើម្បី​ជួយរំដោះប្រទេសជាតិ ជួយប្រជាជនឱ្យចេញផុតពីរបបប៉ុលពត រហូតដល់មានការទុកចិត្ត និងការផ្តល់តំណែងជាបន្តបន្ទាប់​។ មិនត្រឹមតែទំនាក់ទំនងការងាររវាងសម្ដេចតេជោជាមួយឪពុករបស់ខ្ញុំនោះទេ សូម្បីតែគ្រួសារនិងគ្រួសារ ក៏មានភាពស្និទ្ធស្នាលគ្នាផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០០២ប្អូនស្រីរបស់ខ្ញុំបាន រៀបការជាមួយឯកឧត្តមហ៊ុនម៉ានិតដែលជាកូនទី៣របស់សម្ដេចតេជោហើយរូបខ្ញុំក៏បានរៀបការជាមួយភរិយារបស់ខ្ញុំ លោកជំទាវ ហ៊ុន ម៉ាណា ដែលជាកូនទី២ របស់សម្ដេចតេជោ កាលពីចុងឆ្នាំ២០០៩ ផងដែរ។ ពួកយើងទាំងពីរគូ បានបង្កើតកូនៗ ជាចៅៗជូនឪពុកម្ដាយទាំងសងខាងជាច្រើននាក់។តើអាចទៅរួចទេដែល ថាការស្លាប់របស់ឪពុកខ្ញុំដូចអ្វីដែលសមរង្ស៊ីនិយាយ?តើមនុស្សដែលមានសតិធម្មតាអាចគិតរឿងនេះបានដែរឬទេ?។
ល្មមដល់ពេលដែលលោក សម រង្ស៉ី រៀនធ្វើជាមនុស្សមានសតិបញ្ញាស្មារតីគ្រប់គ្រាន់ម្នាក់ហើយ!!!»៕
(ប្រភព AMS)