ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ១៣ ខែតុលាស្អែកនេះនឹងអញ្ជើញជាអធិបតីភា ពបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម -វប្បធម៌អាស៊ានលើកទី២៨ដែលនឹងធ្វើឡើងនៅសណ្ឋាគារសុខា។

កិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម- វប្បធម៌អាស៊ាន,អគ្គលេខាធិការអាស៊ាន,រដ្ឋមន្ត្រី ស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្ប ធម៌អាស៊ាន ,ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន,ឧត្តមមន្ត្រីវិស័យក្រោមស ហគមន៍សង្គម-វប្បធម៌អាស៊ាន, តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អា ស៊ាន, ប្រតិភូអមនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះដែរនឹងមានព្រឹត្តិការណ៍អមចំនួន២គឺកម្មវិធីប្រកួតជជែកដេញដោលយុវជនអាស៊ានឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅវេលាពេលព្រឹកនៅមជ្ឈមណ្ឌលម៉ានី (អគារ Kampus) និងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ដែលប្រព្រឹត្តទៅនៅវេលាពេលរសៀលនៅសាកលវិទ្យាល័យភូមិន្ទភ្នំ ពេញនៅថ្ងៃទី ១២ខែតុលាឆ្នាំ២០២២ ។

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម- វប្ប ធម៌អាស៊ានលើកទី ២៨នឹងពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហ គមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣និងបញ្ហាប្រឈមនានាដើម្បីចូលរួមដោះស្រា យសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១នាពេលខាងមុខ។

កិច្ចប្រជុំនឹងចេញសេចក្តីថ្លែងការណ៍រួមទាក់ទងទៅនឹងការបម្រែបម្រួលអាកាស ធាតុនិងការកំណត់ឆ្នាំ ២០២២ គឺជាឆ្នាំនៃយុវជនអាស៊ានផងដែរ៕