​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ នៅ​កិច្ចប្រជុំ​មួយ​នៅ​ស្នាក់ការ​អង្គការ​ណា​តូ​កាលពី​ថ្ងៃ​ពុធ​ទី​១២​តុលា សម្ពន្ធមិត្ត​អ៊ុយ​ក្រែន​បាន​ប្រកាសប្រគល់​ប្រព័ន្ធ​ការពារ​ដែនអាកា​ស​ថ្មី​និង​ធ្វើការ​ប្តេជ្ញាចិត្ត​ជា​ថ្មី​ថា​​ពួកគេ​នឹង​ផ្តល់​ជំនួយ​យោធា​យ៉ាង​សកម្ម​និង​ជាប់​ជាប្រចាំ ហើយ​ថា​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​រុស្ស៊ី​លើ​បណ្តា​ទីក្រុង​អ៊ុយ​ក្រែន​កាលពីពីរ​ថ្ងៃមុន​គ្រាន់តែ​ពង្រឹង​ការរួបរួម​គ្នា​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន ដែល​បាន​អង្គុយ​ជាប់​សម​ភាគី​អ៊ុ​យក្រែន បាន​បើក​កិច្ចប្រជុំ​របស់​ប្រទេស​ជាង​៥០ ដោយ​ថ្កោលទោស​ការវាយប្រហារ​ផ្តាច់ផ្តិល​ជំ​វិត​មនុស្ស​របស់​ប្រធានា​ធិ​ប​​តី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន លើ​គោលដៅ​មិន​សំរាប់​យោធា​នៅ​ទូ​ទាំង​អ៊ុ​យក្រែន​។​

​លោក​បាន​ប្រាប់​អង្គប្រជុំ​ថា «​ពិភពលោក​ទាំងមូល​គ្រាន់តែ​បានឃើញ​ជា​ថ្មី​ការ​ព្យាបាទ​និង​អំពើ​ព្រៃផ្សៃ​នៃ​សង្គ្រាម​របស់​ពូ​ទីន​ចាក់​ឬ​ស​ក្នុង​ការឈ្លានពាន​និង​ធ្វើ​ឡើង​ជាមួយ​នឹង​ការប្រមាថ​ច្បាប់​​សង្គ្រាម​។​តែ​ការវាយប្រហារ​ចុងក្រោយ​នេះ​របស់​រុស្ស៊ី គ្រាន់តែ​ពង្រឹង​ការតាំង​ចិត្ត​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​និង​ធ្វើអោយ​ប្រទេស​មាន​សុច្ឆន្ទៈ​មកពី​គ្រប់​តំបន់​នៅ​លើ​ផែនដី​អោយ​កាន់តែ​រួបរួមគ្នា​ឡើង​»​។​

រុស្ស៊ីវាយប្រហារលើទីក្រុងជាច្រើនរបស់អ៊ុយក្រែ​ន ក្រោយខ្លួនចោទប្រកាន់ថាអ៊ុយក្រែនជាមេគំនិតវាយប្រហារភេរវកម្មលើស្ពានសំខាន់មួយរបស់ខ្លួន

​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​រុស្ស៊ី​នៅ​អ៊ុ​យក្រែនបាន​សម្លាប់​មនុស្ស​១៩​នាក់​ និង​បង្ក​របួស​ជាង​១០០​នាក់ ព្រមទាំង​ផ្តាច់​ចរន្តអគ្គិសនី​នៅ​ទូទាំង​ប្រទេស ដោយ​បង្ខំ​អោយ​រដ្ឋាភិបាល​ទីក្រុង​គៀវ​អំពាវ​​សុំ​ប្រព័ន្ធ​ការពារ​ដែនអាកាស​សំរាប់​ទីក្រុង​នានា​របស់​ខ្លួន​។​

​ប្រធាន​អង្គការ​ណា​តូ លោក​ជេនស៍ ស្តូល​ថិ​ន​ប៊ឺក បាន​ហៅ​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​ថា​ជា​សញ្ញា​ទន់ខ្សោយ​មួយ បន្ទាប់​ពី​កងកម្លាំង​អ៊ុយ​ក្រែន​វា​យ​ដណ្តើម​យក​ទឹកដី​មកវិញា​ជា​បន្តបន្ទាប់​ដែល​នាំ​​អោយ​មាន​ការរិះគន់​ក្នុងប្រទេស​រុស្ស៊ី​អំពី​ការ​ធ្វើ​សង្គ្រាម​របស់លោក​ពូ​ទីន​។​

​លោក ស្តូល​ថិ​ន​ប៊ឺក បាន​និយាយថា «​ការពិត​គឺ​ថា ពួកគេ​មិន​អាច​ធ្វើអោយ​មាន​ការរីក​ចំរើន​នៅ​សមរភូមិ​។​រុស្ស៊ី​ពិតជា​ចាញ់​នៅលើ​សមរភូមិ​។​អ៊ុយ​ក្រែន​មានស​ម្ទុះ​ទៅមុខ ហើយ​បន្ត​ដណ្តើមបាន​ជ័យជម្នះ​​គួរអោយកត់សំគាល់ នៅពេល​រុស្ស៊ី​ងាក​ទៅរក​ការវាយប្រហារ​បែប​បំភ័យ​មិន​រើសមុខ​លើ​ជន​ស៊ីវិល និង​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​»​។​

​អាល្លឺម៉ង់​បាន​ប្រកាសថា ប្រព័ន្ធ​ការពារ​ដែល​អាកាស​IRIS-T​មួយ​ដំបូង​ក្នុងចំណោម​សព្វាវុធ​ដូច្នេះ​ចំនួន​បួន បាន​ទៅ​ដល់​អ៊ុ​យក្រែន​។​រដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​ហៅ​វា​ថា​ជា​ការគាំទ្រ​ដ៏​សំខាន់​សំរាប់​អ៊ុ​យក្រែន​ក្នុងការ​ប្រយុទ្ធ​ទល់នឹង​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​។​

​មន្ត្រី​យោធា​អាម៉េរិក​បាន​និយាយថា​ការបញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស​IRIS-T របស់​អាល្លឺម៉ង់​ជា​សញ្ញា​មួយទៀត​នៃ​ការប្តេជ្ញាចិត្ត​ក្នុង​ការផ្តល់​ការការពារ​ដែនអាកាស​អ៊ុ​យក្រែន គឺ​តាំងពី​មុន​ពេល​​ពូ​ទីន​បញ្ជា​បាញ់​កាំជ្រួច​រាប់សិប​ដើម​ចូល​ទីក្រុង​នានា​របស់​អ៊ុ​យក្រែន​៕

​ជំនួប​នៅ​ទីក្រុង​ព្រុច​សែលជា​ការជួបជុំ​ធំ​របស់អ​ង្គ​ការណា​តូ​លើកដំបូង​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូប្រ​កាសដាក់​ទឹកដី​អ៊ុយ​ក្រែន​បួន​តំបន់​ទៅ​ជា​ឧបសម្ពន្ធ​របស់​ខ្លួន