​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អង់គ្លេស​នឹង​បញ្ជូន​កាំជ្រួច​ប្រឆាំង​យន្តហោះ​ទៅ​កាន់​អ៊ុយ​ក្រែន​ដើម្បី​ជួយ​ការពារ​ដែនអាកាស​របស់​ប្រទេស​នេះ​ទល់​នឹង​ការវាយប្រហារ​របស់​រុស្ស៊ី​។​ក្រៅពី​ប្រឆាំង​យន្តហោះ​​រ៉ុក្កែត​អ៊ែ​មម៉ា​ម​(Amraam)​ក៏​អាច​បាញ់​ទម្លាក់​កាំជ្រួច​ដែល​ហោះ​ចូលមក​ផងដែរ នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក បេន វ៉ាល់​លេស​( Ben Wallace )​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក បេន វ៉ាល់​លេស ប្រកាស​ផ្តល់​ជំនួយ​យោធា​បន្ថែម​ដល់​អ៊ុ​យក្រែន​

​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​លោក បេន វ៉ាល់​លេស បាននិយាយថា​អង់គ្លេស​សង្ឃឹមថា​កាំជ្រួច​ការពារ​អាកាស​ថ្មី​នេះ​ជួយ​ការពារ​ហេដ្ឋារចនាសម្ពន្ធ​អ៊ុយ​ក្រែន​បន្ទាប់​ពី​រុស្ស៊ី​បាញ់​កាំជ្រួ​ចនិង​វាយប្រហារ​ដោយ​ដ្រូ​ន​មួយ​ប្រាវ​លើ​ទីក្រុង​អ៊ុយ​ក្រែន​ជាច្រើន​រួម​ទាំង​រោងច​ក្រ​អគ្គិ​ស​​នី​នៅ​សប្តាហ៍​នេះ​។​

​លោក បេន វ៉ាល់​លេស​បាន​និយាយថា លោកពូ​ទីន​និង​កងកម្លាំង​របស់​គាត់​ត្រូវបាន​ចោទប្រកាន់​បី​បទ​ឧក្រដ្ឋកម្ម​សង្គ្រាមដោយ​អង់គ្លេស​និង​សម្ពន្ធមិ​ត្ត​G7 ដែល​បាន​ប្តេជ្ញា​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ ​ជំនួយ​មនុស្សធម៌ យោធា ការទូត​និង​ការគាំទ្រ​ផ្លូវច្បាប់ ហើយឈរ​យ៉ាង​រឹងមាំ​នៅ​ជាមួយ​អ៊ុយ​ក្រែន​ដរាបណា​ប្រទេស​នេះ​ត្រូវការ​។​

​ការ​ដែល​រុស្ស៊ី​ងាក​មក​វាយប្រហា​រគោល​ដៅ​ស៊ីវិលនៅទូទាំងអ៊ុយក្រែន​នេះ​ត្រូវបានគេមើលឃើញថាជា​ការ​សងសឹក​ការផ្ទុះ​បំផ្លាញ​ស្ពាន​សំខាន់​មួយ​ដែល​ភ្ជាប់​រុស្ស៊ី​ទៅ​ឧបទ្វីប​គ្រី​ម៉េ​។​

​អង់គ្លេស​និង​រដ្ឋាភិបាល​លោកខាងលិច​ដទៃទៀត​កំពុង​ដឹកជញ្ជូន​ប្រព័ន្ធ​សព្វាវុធ​ថ្មីៗ​ទៅកាន់​អ៊ុ​យក្រែន ឬ​កំពុង​កៀរគរ​គ្នា​ដើម្បី​ផ្តល់​ជំនួយ​បន្ថែម​។​

ក្រៅពី​ប្រឆាំង​យន្តហោះ​​រ៉ុក្កែត​Amraamក៏​អាច​បាញ់​ទម្លាក់​កាំជ្រួច​ដែល​ហោះ​ចូលមក​ផងដែរ

​ក្រសួង​ការពារជាតិ​អង់គ្លេស​បាន​និយាយថា រ៉ុក្កែត Amraam​នឹង​ត្រូវ​ប្រគល់​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ដើម្បី​ប្រើជា​មួយ​ប្រព័ន្ធ​ការពារ​ដែ​ន​អាកាស​Nasams ដែល​អាម៉េរិក​បាន​ផ្តល់អោយ​អ៊ុ​យក្រែន​។​​ជំនួយ​មួយកញ្ចប់​ចុងក្រោយ​នេះ​របស់​អង់គ្លេស​ក៏​រួម​មាន​កាំជ្រួច​ការពារ​អាកាស​ផ្សេង​ទៀត​រាប់រយ​គ្រាប់​និង​ដ្រូ​ន ព្រមទាំង​កាំភ្លើង​ធំ​ចំនួន​១៨​ដើម​។​

​ពីមុនមក​អង់គ្លេស​បាន​ផ្តល់​អោយ​អ៊ុយ​ក្រែន​នូវ​សព្វាវុធ​ផ្សេងៗ រួម​មាន​កាំភ្លើង​បាញ់​រថក្រោះ​NLAW ដែល​ត្រូវបាន​គេ​ចាត់ទុក​ថា​ដើរតួនាទី​សំខាន់​មួយ​ក្នុងការ​ខ្ទប់​ការ​រុលទៅមុខ​នៃ​កងកម្លាំង​រុស្ស៊ី​ក្នុង​​សង្គ្រាម​ដំណាក់កាល​ដំបូងៗ​៕