ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្ដើម​ខ្សែក្រវាត់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ វគ្គ​វិលជុំ​ក្នុង​ពូ​ល​ថ្ងៃទី​១៦ តុលា​ខាងមុខនេះ មាន​អ្នក​ប្រដា​ល់ពីរ​​គូ​ទៀតហើយ​ដែល​ត្រូវ​ប្រយុទ្ធ​គ្នា ។​

​អ្នកខ្លាំង​ជាយដែន ឃុន បូរ៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជាមួយ​អ្នក​ប្រដាល់​សូត្រ វាសនា​ក្លិប​បក្សី​ស្លាប​ដែក ។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ​មួយ​ប្រកួត​ដំបូង​របស់គេ​សុទ្ធតែ​បានទទួល​ជ័យជំនះ​ដូចគ្នា​។​

​ការប្រកួត​ដំបូង​របស់​ឃុន បូរ៉ា បានឈ្នះ គង់ ហ៊ូ​វ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្តសៀមរាប​ដោយ​ពិន្ទុ​។​​កណ្ដាប់ដៃ ជង្គង់ កែង​របស់​បូរ៉ា គឺ​កំ​ប្លេ​តែម្ដង ។​

​ចំពោះ សូត្រ វាសនា វិញ​កំពស់​គេ​ក៏​ល្អ ការ​វ៉ៃ​ចេញ​រហ័ស កណ្ដាប់ដៃ កែង និង​ជង្គង់​របស់​គេ ដៃគូ​មិនអាច​ប្រហែស​បានទេ​។ ក្នុងការ​ប្រកួត​​លើក​ទី​១ វាសនា​ប្រើ​ជង្គង់​ផ្ដួល ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣​។ ជា​អ្នកឈ្នះ​នៃ​ការប្រកួត​លើកទីមួយ​
​ដូចគ្នា​តើ​ការប្រកួត​លើក​ទី​២​នេះ​នរណា​ចាញ់ នរណា​ឈ្នះ ?

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​នេះដែរ គង់ ហ៊ូ​វ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ប្រកួត​ជាមួយ​​ពុទ្ធ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ដែលជា​អ្នកចាញ់​ក្នុងការ​ប្រកួត​ដំបូង​ដូចគ្នា តើ​ជំនួប​នេះ​នរណា​ជា​អ្នក​រកបាន​៣​ពិន្ទុ​មុនគេ​បន្ទាប់​ចាញ់​ដូចគ្នា​នៅក្នុង​ការប្រកួត​ដំបូង​
​នោះ​?

​ចំពោះ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​វិញ​នោះ ឡៅ សៃ​ណេ​ត ក្លិប​បញ្ជាការ​​ដ្ឋា​ន​ទ័ព​ពិសេស​ជួប​ជាមួយ​អ្នក​ប្រដាល់​ម៉ា​ឡា​ស៊ី LWAN ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។​

​ព្រំ សំណាង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Dam Kaosan ដែល​ប្រកួត​​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។​
ការប្រកួត​ជា​មិត្តភាព​រវាង​អ្នក​ប្រដាល់​រួម​ជា​វិញ​នោះ​អ្នក​ប្រដាល់​មិត្តភាព រម លី ក្លិប​មេស​ថ្ង​ក ខេត្តស្វាយរៀង​ប្រកួត​ជាមួយ ម៉ៅ សុធា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​៕​