​ប្រែ​សម្រួលៈ​បំណង​(​វ៉េ​អិន​អិច​ស្ព្រេ​ស​)៖ រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា សេដ្ឋកិច្ច​របស់​វៀតណាម​រំពឹងថា​នឹង​កើនបាន​៨​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​កើន​ហួស​ពី​គោលដៅ​កំណត់​ផ្លូវការ​ត្រឹម​៦​ទៅ​៦,៥​ភាគរយ​។​

​សេចក្តីថ្លែងការណ៍​រដ្ឋាភិបាល​បាន​និយាយថា ការនាំចេញ​របស់​ប្រទេស​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ដល់​៩,៥​ភាគរយ​ដល់​៣៦៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២២ នៅពេល​លំហូរ​វិនិយោគ​បរទេស​ផ្ទាល់​កំពុង​​កើន​៦,៤​ទៅ​១១,៥​ភាគរយ រហូត​ដល់​ចំនួន​២២​ពាន់​លាន​ដុល្លារ​។​

​វៀតណាម​ជា​មជ្ឈមណ្ឌល​កម្មន្តសាល​កម្ម​(​ផលិតកម្ម​រោងចក្រ​)​ហើយ​មើល​ឃើញ​សេដ្ឋកិច្ច​របស់​ខ្លួន​ស្ទុះ​ឡើង​ចេញ​ពី​វិបត្តិ​ជំងឺឆ្លង ដោយ​សំរេចបាន​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​(GDP)​នៅ​ត្រីមាស​ទី​បី​​ដល់​ទៅ​១៣,៦៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​មួយ​ឆ្នាំ​មុន​។​

​រដ្ឋាភិបាល​បាន​និយាយថា ខ្លួន​នឹង​បន្ត​គោលនយោបាយ​រូបិយវត្ថុ​«​ប្រែប្រួល​និង​ប្រយ័ត្នប្រយែង​»​មួយ​ក្នុង​អំ​ឡូង​ពេល​សេសសល់​ចុងឆ្នាំ​នេះ​ដើម្បី​ធានា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។​រដ្ឋាភិបាល​មាន​បំណង​នឹង​​សំរេច​កំណើនសេដ្ឋកិច្ច​៦,៥​ភាគរយ​និង​គិតគូរ​អំពី​គោលដៅ​អតិផរណា​មួយ​សំរាប់​ឆ្នាំក្រោយ​៕

​កម្មករ​នៅ​រោងចក្រ​នាំចេញ​សម្លៀក​បំពាក់​មួយ​នៅ​ខេត្ត​ហ៊ុង​យេន​(Hung Yen)​របស់​វៀតណាម