ដោយៈតារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអា ស៊ានបានលើកឡើងថាៈក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានកំណត់មូល បទ«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រ ឈមទាំងអស់គ្នា»ដើម្បីសម្រេចតាមស្មារតីស្នូលរបស់អាស៊ាន«ចក្ខុវិស័យមួយ,អត្តសញ្ញាណមួយនិងសហគមន៍មួយ» ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគ មន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨នៅរា ជធានីភ្នំពេញថ្ងៃទី១៣ខែតុលាឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ថាៈជាការពិតអាស៊ានគឺជាសហគមន៍ ពហុវប្បធម៌ដែលតម្រូវឱ្យយើងត្រូវខិតខំរួបរួមគ្នាក្នុងភាពចម្រុះសំដៅសម្រេចបាននូវការយល់ដឹងឱ្យកាន់តែទូលំទូលាយជាងមុនក្នុងចំណោមប្រជាពលរដ្ឋរបស់យើងជាពិសេសយុវជនអាស៊ានដើម្បីលើកកម្ពស់ភាពធន់និងការយោគយល់គ្នាទៅវិញទៅ មកស្របតាមស្មារតីស្នូលរបស់អាស៊ាន «ចក្ខុវិស័យមួយ,អត្តសញ្ញាណមួយនិង សហគមន៍មួយ» ៕