​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត​បាល់ទាត់​អឺរ៉ុប​ក្របខ័ណ្ឌ​ទី​ពីរ​និង​បី គឺ Uefa Europa League និង Uefa Conference League​នឹង​ឈាន​ចូល​ជុំ​ទី​៤​នៃ​វគ្គ​ជម្រុះ​តាម​​ពូ​ល​នៅ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ហើយ​ក្រុម​ដែល​មាន​ភាគរយ​ឈ្នះ​ខ្ពស់​យប់​នេះ​គឺ Man U, Arsenal, Roma, Sociedad, Union Berlin, Nice និង West Ham​។​

​ការព្យាករណ៍ ៖

– Manchester United vs Omonia Nicosia

* គ្រាប់​បាល់​តិចជាង ៣ គ្រាប់​ត្រូវបាន​ស៊ុត​បញ្ចូល​ទី​ក្នុង ៥ ប្រកួត​ចុងក្រោយ​នៃ​ការប្រកួត Europa League ៦ លើក​ចុងក្រោយ​របស់ Manchester United ។​
* គ្រាប់​បាល់​តិចជាង ៣ គ្រាប់​ត្រូវបាន​ស៊ុត​បញ្ចូល​ទី​ក្នុង ៨ ប្រកួត​ចុងក្រោយ​នៃ​ការប្រកួត​ក្រៅ​ដី ១២ លើក​ចុងក្រោយ​របស់ Omonia Nicosia ។​

​បិសាច​ក្រហម​មិនត្រូវ​លេង​ប្រហែស​ដូច​កាល​នៅ​ទឹកដី​របស់​ស៊ី​ប​នោះទេ​។ ក្រុម Manchester United លេង​ការពារ​យ៉ាង​អន់​ក្នុងប្រទេស​ស៊ី​ប​កាលពី​សប្តាហ៍​មុន ហើយ​មិន​ចង់​ធ្វើ​ជា​ក្រុម​ចិត្តបុណ្យ​នោះទេ នៅពេលដែល​ពួកគេ​ជួប​ជាមួយ Omonia Nicosia ក្នុង​ការប្រកួត Europa League ពូ​ល E នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ កូនក្រុម​របស់លោក Erik ten Hag បាន​បណ្តោយ​ឱ្យ​គេ​ដាច់​មាត់​ស៊ុត​ចូល​ស្រួលៗ បន្ទាប់​ពី​រុញ​កីឡាករ​ច្រើនពេក​ទៅ​ខាង​លើ​ដើម្បី​ស្វែងរក​គ្រាប់​បាល់​បើកឆាក ហើយ​ប្រហែស​លែង​ផ្តោតអារម្មណ៍ នៅពេល​លទ្ធផល ៣-១ ដោយ​ចុង​ក្រោយ​ឱ្យ​ម្ចាស់ផ្ទះ​ស៊ុត​ចូល​គ្រាប់​លួង​ចិត្ត​ចុង​ម៉ោង​១​ទៀត​។​

United នឹង​មាន​បំណង​ចង់​ឈ្នះ​ជាមួយនឹង Clean Sheet នៅ​សប្តាហ៍​នេះ ដើម្បី​ស្តារ​ទំនុកចិត្ត​ឡើងវិញ​លើ​ខ្សែការពារ​ដ៏​ផុយ​ស្រួយ ដែល​ជា​ថ្មី​ម្តងទៀត​មិន​អាច​ទប់​កុំឱ្យ​របូត​គ្រាប់​បាល់​ជាមួយ Everton កាលពី​ចុង​សប្តាហ៍​។ ក្រុម​ស្ករ​គ្រាប់រ​ក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការប្រកួត Premier League ក្នុងផ្ទះ​ចំនួន ៤ ដង​នៅ​រដូវ​កាល​នេះ​មុន​ពេល​ប៉ះ Man U កាលពី​ថ្ងៃអាទិត្យ ហើយ​បាន​បំប៉ោង​សំណាញ់​របស់​បិសាច​ក្រហម​បន្ទាប់​ពី​លេង​បានត្រឹមតែ ៥ នាទី​។​

United បាន​គ្រប់គ្រង​ការប្រកួត​ភាគច្រើន​ដើម្បី​បង្ក្រាប​ឥទ្ធិពល​ក្រុម​របស់​លោក Frank Lampard ហើយ​នឹង​ចង់យក​ចំណុច​ល្អ​នេះ​មក​អនុវត្ត​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ការជ្រើសរើស​កីឡាករ​របស់លោក Ten Hag នៅក្នុង​ការប្រកួត​ក្នុង​ពូ​ល​ចំនួន​បី​លើក​មុន​នេះ បានបង្ហាញ​ថា ការប្រកួតប្រជែង​នេះ​មាន​កម្រិត​ខ្ពស់​នៅក្នុង​បញ្ជី​អាទិភាព​សម្រាប់​ក្លិប​នៅ Old Trafford មួយ​នេះ​។​

Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​មិន​មែន​ប៉េ​ណាល់​ទី​ជា​លើកដំបូង​របស់​គាត់​ចាប់តាំងពី​ខែ​មិថុនា​ទល់នឹង​ក្រុម Everton ហើយ​ទំនងជា​ចាប់ផ្តើម​ជា​ខ្សែប្រយុទ្ធ​កណ្តាល ដោយ Jadon Sancho និង Antony អាច​នឹង​លេង​នៅ​ស្លាប​ទាំងសងខាង​។ នោះ​មើល​ទៅ​គឺ​ស្រួច​គ្រប់គ្រាន់​ដើម្បី​យកឈ្នះ​ការប្រកួត​នេះ ប៉ុន្តែ​វា​អាច​ពិបាក​ស៊ី​បន្តិច​ពេល​ប៉ះ​ក្រុម​តូច ដែល​លេង​ការពារ​ទាំងស្រុង​និង​មិន​បន្សល់​កន្លែង​ទំនេរ​ឱ្យ​ទម្លុះ​។​

​ក្រុម Real Sociedad រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​នៅក្នុង​ផ្ទះ​ទល់នឹង​ក្រុម Omonia Nicosia របស់លោក Neil Lennon ដោយ​១​គ្រាប់​ក្នុងចំណោម​នោះ​គឺជា​ការ​ស៊ុត​ពី​ចម្ងាយ​។ United អាច​នឹង​ឈ្នះ​តិច​គ្រាប់​ដោយសារ​ការលេង​បិទ​ទាំងស្រុង​របស់ Nicosia ប៉ុន្តែ​ពួកគេ​ច្បាស់​ជា​ចង់​រក្សា Clean Sheet ផងដែរ​។

​លទ្ធផល​ទស្សន៍ទាយ Man U ឈ្នះ ២-០៕

United មិន​អាច​ឱ្យ​របូត​គ្រាប់​បាល់​នៅថ្ងៃនេះ​បានទេ ពុំនោះ​ទេ​នឹង​ប៉ះពាល់​ស្មារតី​ប្រព័ន្ធ​ការពារ​របស់ខ្លួន