ដោយៈតារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋាភិបា លកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានអាស៊ានបានមានប្រសាសន៍ថាៈដើម្បីស្ដារកិច្ចអភិវឌ្ឍសង្កម-សេដ្ឋកិច្ចតំបន់អាស៊ានប្រកបដោយភាពធន់ និងចីរភាព,អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចស ហប្រតិបត្តិការនិងបង្កើនការយកចិត្តទុកដា ក់លើការគាំពារនិងអភិវឌ្ឍមូលធនមនុស្ស ។

សម្ដេចតេជោបន្តថា ការគាំពារនិងអភិ វឌ្ឍមូលធនមនុស្សត្រូវធ្វើតាមរយៈ៖ (១). ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ។

(២).ការអភិវឌ្ឍប្រព័ន្ធសុខភាពសាធា រណៈនិងប្រព័ន្ធគាំពារសង្គមដើម្បីត្រៀម ខ្លួនក្នុងការឆ្លើយតបទៅនឹង វិបត្តិនានា។

(៣).ការពង្រឹងវិស័យអប់រំនិងការអភិ
វឌ្ឍជំនាញ ។

សម្តេចតេជោបន្តថាបទពិសោធពីជំងឺកូវីដ -១៩បានបង្ហាញយ៉ាងច្បាស់ពីភាពចាំបាច់ក្នុងការពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមតំបន់ដែលនឹងចូលរួមយ៉ាងសំខា ន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់ប្រកបដោ យសមធម៌ និង បរិយាប័ន្ន ៕