ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំលោកអភិបាលរងខណ្ឌ និងមន្រ្តីជំនាញពាក់ព័ន្ធខណ្ឌ និងសង្កាត់ ចុះពិនិត្យដោះស្រាយសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការ ស្នើសុំបើកផ្លូវចូលទៅកាន់ដី មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។
ជាលទ្ធផល ប្រជាពលរដ្ឋ បានសាទរ និងព្រមទទួលយកនូវ​យន្តការដោះស្រាយ​ដែលបានលើកឡើង ដោយលោកអភិបាលខណ្ឌ។​

លោកអភិបាលខណ្ឌ ក៏ឆ្លៀតសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ​ និងប្រកបមុខរបរ នៅអមសងខាងផ្លូវផងដែរ៕ V / N