ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រ ធានអាស៊ានឆ្នាំ២០២២ បានបង្ហាញក្ដីសង្ឃឹមថាប្រទេសជាសមាជិកអាស៊ាន នឹងចូលរួមអនុម័ត”សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីចល័តភាពអត្ថប្រយោ ជន៍របបសន្តិសុខសង្គមសម្រាប់ពលករចំ ណាកស្រុកក្នុងតំបន់អាស៊ាន” ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី ២៨ នាព្រឹកថ្ងៃទី ១៣ ខែតុលានេះ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា បណ្តាសមាជិកអាស៊ានទាំងអស់នឹងចូលរួមអនុម័ត«សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីចល័តភាពអត្ថប្រយោជន៍ របបសន្តិសុខសង្គមសម្រាប់ពលករចំ ណាកស្រុកក្នុងតំបន់អាស៊ាន»។

សម្តេចតេជោបានបន្តថា ការបន្តយក ចិត្តទុកដាក់លើសន្តិសុខនិងសុវត្ថិភាពការងារព្រមទាំងស្ថិរភាពប្រាក់ចំណូលរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ចក៏ជាកិច្ចការដ៏សំខាន់មួយផងដែរ។ដូច្នេះត្រូវ បន្តគាំទ្រនិងជំរុញការអនុវត្តនូវគំនិតផ្តួចផ្តើមនានាដែលបានដាក់ចេញក្នុង «សេចក្ដីថ្លែងការណ៍អាស៊ានស្តីពីការក សាងអនាគតប្រកបដោយចីរភាព,បរិយាប័ន្ននិងភាពធន់៖ការលើកកម្ពស់ស ហគ្រិនភាពស្ត្រីនៅក្នុងតំបន់អាស៊ាន» ។

សម្តេចបន្តថាដោយមើលឃើញពីសារៈសំខាន់នៃការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ,ការបណ្ដុះបណ្ដាលជំនាញនិងការស្ដារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss)ក្នុងរយៈកាលកន្លង មកនេះ,កម្ពុជាបានផ្តួចផ្តើមរៀបចំសេច ក្ដីណែនាំអំពី«ការបើកឡើងវិញ,ការងើ បឡើងវិញនិងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន » ដើម្បីធានាថាកុមារនិងយុវជនទាំងអ ស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និង សុវត្ថិភាព ។

សម្តេចបន្តទៀតថាជាមួយគ្នានេះ,ជំងឺ កូវីដ-១៩ បានជំរុញការប្រែក្លាយការ អប់រំជាប្រពៃណីឱ្យទៅជាការអប់រំបែបឌីជីថលមួយជំហានរួចហើយ។ក្នុងបរិ ការណ៍នៃការវិវត្តយ៉ាងរហ័សនៃបច្ចេក វិទ្យាឌីជីថល,អាស៊ានគួរតែខិតខំបន្ថែម ទៀតក្នុងការជំរុញបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំ។

ក្នុងន័យនេះសម្តេចតេជោប្រធានអាស៊ា នមានសុទិដ្ឋិនិយមថាថ្នាក់ដឹកនាំអាស៊ា ននឹងចូលរួមជាមួយសម្តេចក្នុងការអនុ ម័ត «សេចក្ដីថ្លែងការណ៍ស្តីពីបរិវត្តកម្មឌីជីថលនៃប្រព័ន្ធអប់រំក្នុងតំបន់អាស៊ាន » នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និងលើកទី៤១នៅក្នុងខែវិច្ឆិកាខាង មុខនេះ ។

សម្តេចប្រធានអាស៊ានបន្តថាការអភិវឌ្ឍនូវសេដ្ឋកិច្ចច្នៃប្រឌិតនិងវប្បធម៌ក៏ជាយុ ទ្ធសាស្ត្រមួយប្រកបដោយសក្តានុពល ក្នុងការជំរុញការស្តាសេដ្ឋកិច្ចអាស៊ានឡើងវិញជាពិសេសជួយដល់វិស័យទេ សចរណ៍ដែលទទួលរងផលប៉ះពាល់ខ្លាំងពីជំងឺកូវីដ-១៩,លើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម, ជំរុញសហគ្រិនភាព, ធុរកិច្ចថ្មីនិងឌីជីថ លូបនីយកម្មសំដៅគាំទ្រដល់ការអភិ វឌ្ឍសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន និង ចីរភាព ព្រមទាំងពង្រឹងគុណតម្លៃនៃសហគមន៍អាស៊ាន ។

សម្តេចតេជោបានជំរុញការអនុវត្តប្រក បដោយប្រសិទ្ធភាពនូវ «សេចក្ដីថ្លែងការណ៍ក្រុងសៀមរាបស្ដីពីការ លើកកម្ព ស់សហគមន៍អាស៊ានប្រកបដោយការច្នៃប្រឌិត និង ភាពសម្របដើម្បីលើក ស្ទួយសេដ្ឋកិច្ចវប្បធម៌និងច្នៃប្រឌិត» ។

លើសពីនេះទៀតសម្តេចបន្តថាការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជននិង ប្រជាជនក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយដែលនឹងជួយលើកកម្ពស់ការយល់ ដឹងពីគុណតម្លៃនិងអត្តសញ្ញាណអាស៊ា ននៅក្នុងស្រទាប់យុវជនព្រមទាំងពង្រឹ ងតួនាទីរបស់យុវជនក្នុងការចូលរួមក សាងសហគមន៍អាស៊ាន ប្រកបដោយការទទួលខុសត្រូវ ។ យុវជនក៏កំពុងដើរ តួនាទីយ៉ាងសំខាន់ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗនៅក្នុងបរិបទឧស្សាហ កម្ម ៤.០ ផងដែរដែលនឹងក្លាយជាកា តាលីករនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋ កិច្ចតំបន់ ។ ដើម្បីជំរុញការចូលរួមកិច្ចអភិវឌ្ឍតំបន់យើងឱ្យកាន់តែ ស៊ីជម្រៅ និងទូលំទូលាយ,កម្ពុជាបានរៀបចំឡើងកិច្ចសន្ទនាយុវជនអាស៊ានលើកទី១នៅ ខេត្តសៀមរាបប្រទេសកម្ពុជានាពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្តល់វេទិកាឱ្យយុវ ជនអាស៊ានផ្លាស់ប្ដូរទស្សនៈជាមួយនឹង អ្នកធ្វើគោលនយោបាយនិងដៃគូសន្ទ នាចម្បងៗផ្សេងទៀត ៕